2024-03-05 13:47
359

សៀមរាប៖ ករណីផ្ទុះឆេះរថយន្តក្រុងស្ថិតក្នុងចំណតរថយន្តក្នុងតំបន់ទេសចរប្រាសាទអង្គវត្តបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ចំនួន ០៣នាក់ និងរថយន្តក្រុង ០៥គ្រឿង បានរងការខួចខាត។ 

ចំពោះមូលហេតុនៃការផ្ទុះសមត្ថកិច្ចនៅមិនទាន់មានការបញ្ជក់ដដែលកំពុងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់។ 
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុ មានមនុស្សរងរបួសធ្ងន់ស្រាល ចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖ 

១- ឈ្មោះស៊ឹម ពុទ្ធារិទ្ធ ភេទប្រុស អាយុ ៤១ឆ្នាំរស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្ត សៀមរាប (រងរបួសធ្ងន់)។ 
២- ឈ្មោះ សេងវិត ភេទប្រុស អាយុ ៣៩ឆ្នាំរស់នៅភូមិខ្ញៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសកំភួនដៃខាងឆ្វេងត្រូវអំបែងកញ្ចក់បៀមជាប់ក្នុងសាច់)។ 

៣- ឈ្មោះ ឡាយ ហួយ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិភូមិពោធិ៍បន្ទាយជ័យ សង្កាត់ សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសស្រាល)។ 
ចំពោះជនរងគ្រោះទាំង០៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ និងខូចខាត រថយន្តក្រុងចំនួន ០៥គ្រឿង។ 

សូមបញ្ជាក់ថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល មានករណីផ្ទុះឆេះរថយន្តក្រុងនៅចំណតរថយន្តមុខប្រាសាទអង្គវត្ត បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប សមត្ថកិច្ចចម្រុះកំពុងដុតដៃដុតជើងក្នុងការស្រាវជ្រាវ៕