នៅក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យលោកគ្រូ អ្នកគ្រូ បន្តការខិតខំរួមគ្នាធ្វើយ៉ាងណាមិនឲ្យមានគ្រឿងញៀននៅក្នុងសាលារៀន ខណៈ ពេលនេះ នៅតាមបណ្ដាសាលានានាក្នុងរាជធានីភ្នំពេញ មិនមានគ្រឿងញៀននិងសូមឱ្យលោកគ្រូ អ្នកគ្រូ លះបង់បន្ថែមទៀត ទៅតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សខណៈបច្ចុប្បន្ននេះទីផ្សារការងារកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដែលទាមទារអោយយើងត្រូវមានធនធានមនុស្សខ្លាំងដែរ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ វិស័យអប់រំសព្វថ្ងៃត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពោលគឺខ្មែរអាចធ្វើបាន ដោយបច្ចុប្បន្ននេះយើងទទួលបានជោគ ជ័យយ៉ាងធំធេងលើវិស័យអប់រំនេះ ប៉ុន្តែយើងកុំភ្លេចខ្លួនចំពោះភាពជោគជ័យនេះដោយត្រូវរួមគ្នាបន្តធ្វើយ៉ាងណាឲ្យវិស័យអប់រំកាន់តែជោគជ័យថែមទៀត និងធ្វើអោយកម្ពុជា សម្រេចបាននូវចក្ខុវិយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់សាលារៀនឯកជន ពេលនេះពិបាករកគ្រូបង្រៀន ដោយសារតែគ្រូបង្រៀនឯកជនមួយចំនួន បានបែរមកបង្រៀននៅតាមសាលារដ្ឋព្រោះនៅសាលារដ្ឋមានប្រាក់បៀវត្សខ្ពស់និងអាចបង្រៀនក្រៅម៉ោងបានថែមទៀត។
ជាមួយគ្នានោះឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ចូលរួម អនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពាក់ព័ន្ធនឹងករណីនេះ យើងបានចងជាគ្រុប តេឡេក្រាមមួយ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនិងលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា ពោលគឺនៅពេលមាន បញ្ហាអ្វីមួយ យើងដោះស្រាយបាន ភ្លាមៗតែម្ដង។បន្ថែមពីនេះឯកឧត្តមក៏បានជំរុញ ឲ្យអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌ ចូលរួមក្នុងការគោរពទង់ជាតិ នៅតាមសាលារៀន ដែលធ្វើឡើងមួយ សប្ដាហ៍ពីរដង ។ការចូលរួមគោរពទង់ជាតិនេះ អាចឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចរបស់យើង បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចំរើននៅក្នុងមូលដ្ឋាន ក៏ដូចជាបញ្ហាសន្តិសុខជាដើម។
លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងផងដែរថា អង្គសន្និបាតបានធ្វើឡើងក្នុងរយៈ១ថ្ងៃកន្លះនេះ បានដំណើរការ ពិភាក្សារួមគ្នាលើ សេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យ ទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សានិងអប់រំបច្ចេកទេស អនុវិស័យ អប់រំក្រៅ ប្រព័ន្ធ អនុវិស័យអប់រំអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុច ខ្លាំង ចំណុចសេសសល់ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើក ទូលាយជូនមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្ដល់យោបល់៕