(ស្វាយរៀង): នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សេង សីលា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ (ថ្ងៃទី២៧ កុម្ភៈ ២០២៤) ក្រោមប្រធានបទ "ទីក្រុងស្អាតដើម្បីទេសចរណ៍" នៅរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀងពិធីនេះក៏មានការអញ្ជើចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង ប្រធាន-អនុប្រធានមន្ទីរនានា កងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
នៅក្្នុងឪកាសនោះឯកឧត្តម សេង សីលា អភិបាលរងខេត្ត បានប្រសាសន៍ថា៖ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយនៅក្រុងស្វាយរៀងរបស់យើងក៏មានការ អភិវឌ្ឍន៍រីកចំរើនផងដែរ ក្នុងនោះមាន រោងចក្រសហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាច្រើន។
ឯកឧត្តមបន្តទៀតថា:សម្រាប់ក្រុងស្វាយរៀងនេះ គឺយើងទាំងអស់គ្នាត្រូវបំផុសបំផុលឲ្យមហាជន កុំចោលសំរាមពាសវាលពាសកាល ត្រូវវេចខ្ចប់កាកសំណល់ដាក់នៅក្នុងធុងសំរាម ដើម្បីងាយស្រួលក្នុងការប្រមូល ហើយសូមយកចិត្តទុកដាក់ចំពោះការបញ្ចេញកាកសំណល់រាវ និងផលប៉ះពាល់ពីសំណល់រាវ ដោយត្រូវរៀបចំរីហ្គែ សម្រាប់ស្តុកកាកសំណល់រាវ និងអាងចម្រោះទឹកកខ្វក់ចេញពីបណ្ដារោងចក្រសហគ្រាស ឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ជាមួយគ្នានោះចំពោះបងប្អូនណាដែរមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយនូវតែយកសំរាមទៅចោលតាមទីសាធារណៈនោះ និងត្រូវផាកពិន័យតាមផ្លូវច្បាប់៕