នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថានៅក្នុងរាជធានីភ្នំពេញ មានមណ្ឌលកំសាន្តចំនួន៣៦៣ទីតាំងក្នុងនោះមានការ៉ាអូខេ ២៧២ទីតាំង ក្លឹប៤៦ទីតាំងនិងប៊ៀហ្គាឌិន ៤៥ទីតាំង ចំពោះទីតាំងអាជីវកម្មទាំងនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជម្រុញអោយអាជ្ញាធរខណ្ឌ មានវិធានការបង្ក្រាបលុបបំបាត់គ្រឿងញៀនអោយខាងតែបាន។
នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមឃួង ស្រេងក៏បាន ថ្លែងអំណរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធដែលបានលះបង់អស់កម្លាំងកាយចិត្តក្នុងការបម្រើភាពសុខសាន្តជូនប្រជាពលរដ្ឋ រហូតទទួលបាននូវការគោរពស្រលាញ់និងការជឿទុកចិត្តមកលើរាជរដ្ឋា ភិបាល រហូតមកដល់ពេលនេះ។
ឯកឧត្តមឃួង ស្រេង បានគូសបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីពិនិត្យលើការងាររបស់យើងឡើងវិញ ថាតើនៅខ្វះខាត ចន្លោះប្រហោងអ្វីខ្លះ ដើម្បីយើងយកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណាបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើងថែមទៀត។បន្ថែមពីនេះការដោះស្រាយចរាចរណ៍ជារឿងមួយដែលយើងបានដោះស្រាយ ចោរឆក់ត្រូវបានទប់ស្កាត់និងកាត់បន្ថយបានច្រើន តែយើងក៏នៅមានចំណុចចន្លោះប្រហោងខ្លះដែរ ដែលយើងត្រូវរួមគ្នាដើម្បីធ្វើអោយបានប្រសើរឡើង ដូចជាការទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសងជាដើម។
បន្ថែមពីនេះឯកឧត្តម ក៏បានជម្រុញអោយបន្ត ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ពីការទប់ស្កាត់គ្រោះអគ្គីភ័យ ដោយសារតែរដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយ អគ្គីភ័យប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះ។ដោយឡែក អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបន្តសហការជាមួយកងពលតូចលេខ៧០ ក្នុងចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម ។