(បាត់ដំបង) ពលករខ្មែរប្រមាណជាង៥០នាក់ ត្រូវបានសមត្ថកិច្ចការពារព្រំដែនប្រទះឃើញឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ខណៈសមត្ថកិច្ចកំពុងចុះល្បាតតាមបន្ទាត់ព្រំដែនដើម្បី ពង្រឹងក្នុងការទប់ស្កាត់បទល្មើសពិសេសពលករឆ្លងដែនកាលពីវេលាម៉ោងប្រហែល ១២យប់ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចច្រករបៀង ក្នុងភូមិគីឡ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកវរៈសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧ បានបញ្ជាក់ថា ពលករទាំងអស់ខាងលើនេះ បន្ទាប់ពីឃាត់សួរនាំរួចមក សមត្ថកិច្ចយើងក៏បានធ្វើការអប់រំណែនាំពន្យល់ដល់ពួកគាត់កុំឲ្យ ចាញ់បោកមេខ្យល់ ដែលតែងតែធ្វើសកម្មភាពបំផុសបំផុល នាំបងប្អូនពលករឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃដែលអាចប្រឈមនឹងហានិភ័យយ៉ាងខ្លាំង ។
បន្ទាប់មកសមត្ថកិច្ចការពារព្រំដែនក៏បានប្រគល់ទៅអោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីអប់រំបន្តមុនអនុញ្ញាតអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងខ្លួនវិញ ពីព្រោះថាពួកគាត់មួយចំនួនបានឆ្លងដែនមកដើម្បីជួបជុំបងប្អូន សាច់ញាតិ ចូលរួមក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាត្រៀមចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ៕