ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះថា៖ វិស័យម្ហូបអាហារជាវិស័យចម្បងមួយដែលរដ្ឋាភិបាលយកចិត្តទុកដាក់ និងសំខាន់សម្រាប់មនុស្សគ្រប់រូប ក្នុងនោះផងដែរមន្រ្តីជំនាញ ក.ប.ប. បានខិតខំយ៉ាងខ្លាំងក្នុងការស្រាវជ្រាវ ត្រួតពិនិត្យម្ហូបអាហារជាប្រចាំនៅតាមទីផ្សារ ជាពិសេសគោលដៅធ្វើធុរកិច្ចដើម្បីធានាឱ្យបានូវសុវត្ថិភាពល្អសម្រាប់អ្នកប្រើប្រាស់។
ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែមីនាម្សិលមិញនេះ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពចំនួន ៨៤.៩១គីឡូក្រាមដែលបានចរាចរនៅលើទីផ្សារនឹងអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគផងដែរ។ បន្ថែមពីនោះមន្រ្តីជំនាញបានអប់រំបន្ថែមជូនអាជីវកឱ្យយល់ដឹងពីច្បាប់ និងផលប៉ះពាល់នៃការធ្វើធុរកិច្ចម្ហូបអាហារមិនមានគុណភាព ខូចគុណភាព ឬផ្ទុកសាធារតុគីមី។
គួរជម្រាបជូនថា ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវ ការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម៕