ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាក RAV4 បើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្នបានបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យខូចខាតមួយកង់ ចំណែករថយន្តខូចមួយកំណាត់មុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឱ្យមានការភ្ជាក់ផ្អើលកាលពីវេលាម៉ោង៩:២០នាទីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នៅចំណុចមុខផ្សារដេប៉ូ តាមបណ្តោយផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក RAV4ពាក់ស្លាកលេខភ្នំពេញ 2J-6630 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យខូចខាតមួយកង់ចំណែករថយន្តបង្កវិញរងការខូចខាតមួយកំណាត់មុខ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។ រីឯម្ចាស់រថយន្តក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុតែម្ដង។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុ រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយនឹងសមត្ថកិច្ចជំនាញនៅពេលក្រោយ៕