លោក ដួង ច័ន្ទបូរិទ្ធ អ្នកយកព័ត៌មាននៅខេត្តព្រះសីហនុដែលរងនូវអំពើហិង្សាពីសំណាក់អ្នកស្រី ជាសុខឡេង យ៉ាងសម្បើមដៃ និងបំភ្លេចបំផ្លាញសម្ភារៈក្នុងកំឡុងពេលចុះធ្វើការនៅក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ជាង៤ឆ្នាំមុននោះ បានសម្រេចដាក់ពាក្យប្ដឹងបន្តឡើងទៅកាន់តុលាការកំពូល ក្រោយពីទទួលរងនៅភាពអយុត្តិធម៌កាន់តែខ្លាំង។ពីសំណាក់តុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍។
លោក ដួង ច័ន្ទបូរិទ្ធ អ្នកយកព័ត៌មាននៅខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្មីៗនេះថា ក្រោយពីរតុលាការសាលាដំបូងជម្រះក្នុងសំណុំរឿងលេខ (៤២៥) ករណីហិង្សានិងបោកបំផ្លាញសម្ភារៈក្នុងកំឡុងពេលចុះធ្វើការ តុលាការសាលាដំបូងបានជម្រះដោយបង្គាប់ឲ្យភាគីជនបង្កឈ្មោះ ជាសុខឡេង និងឈ្មោះ គឹម រដ្ធធី សងជំងឺចិត្តមកលោកចំនួន ១លានរៀល និងមិនបានអនុវត្តទោសទៅតាមច្បាប់នោះទេ។
_យោងទៅតាមច្បាប់ បញ្ញត្តិមាត្រា ៤១០ បទះ បទធ្វើឱ្យខូចខាតដោយចេតនានៃក្រមព្រហ្មទណ្ឌបានចែងថា (អំពើប្រព្រឹត្តដោយចេតនាដោយបំភ្លេចបំផ្លាញធ្វើឲ្យទ្រុឌទ្រោមឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់១លានរៀល ទៅ ៤ លានរៀល (ល)។
_បញ្ញាតិ មាត្រា ២១៧ បទះ ហិង្សាដោយចេតនា នៃក្រមព្រហ្មទណ្ឌ ក៏បានចែងថា ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ។ និងពិន័យជាប្រាក់២លានរៀល ទៅ ៦លានរៀល។
លោកដួងច័ន្ទបូរិទ្ធបញ្ជាក់ថា លោកបានដាក់ពាក្យបណ្ដឹងឧទ្ធរនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២០ ត្រឹមត្រូវតាមច្បាប់ដែលកំណត់ ក៏ប៉ុន្តែលោកមិនដែលទទួលបានដីកាណាមួយពីសាលាឧទ្ធរណ៍ព្រះសីហនុម្ដងណាឡើយ។ ហើយលោកក៏ធ្លាប់ទៅសួរនាំនៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុជាច្រើនលើកច្រើនសារពីសំណុំរឿងរបស់លោកដែរ។ តែមិនដែលទទួលបានលទ្ធផលអ្វីសោះ។ ហើយក៏ស្ងាត់រហូតមកដល់ក្រោយពីទទួលបានព័ត៌មានថាពលរដ្ឋណាដែលបាត់សំណុំរឿង ភាពយឺតយ៉ាវនៃនីតិវិធីរបស់សាលាជម្រះក្ដីណាមួយនោះ អាចទាក់ទងទៅលេខតេលេក្រាម( Telegram)របស់ក្រសួងយុត្តិធម៌បាន។ ដោយគ្មានដំណឹងនឹងគ្មានជម្រើសទើបលោកសម្រេចស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌នៅថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២៤ តាមរយះលេខតេលេក្រាម(Telegram)០៩៩ ៤៤៤១៨១។
ក្រោយមកនៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៤ មន្ត្រីនៃក្រសួងយុត្តិធម៌បានប្រាប់ឲ្យលោកទៅជួបក្រឡាបញ្ជីម្នាក់នៅសាលាឧទ្ធណ៍ ។
នៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២៤ លោកបានទៅកាន់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុនិងបានជួបក្រឡាបញ្ជីតាមការចង្អុលបង្ហាញរបស់មន្ត្រីនៃក្រសួងយុត្តិធម៌ស្រាប់តែក្រឡាបញ្ជីឈ្មោះ ណូត ណាវ៉ុន បានឱ្យលោកចុះហត្ថលេខាទទួលសាលដិកាលេខ ០១០/១ ព្រទ.ក្រlV (5) ចុះថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២២ របស់សាលាឧទ្ធរណ៍ព្រះសីហនុតែម្ដង។ លោកបញ្ជាក់ថាលោកមានការឆ្ងល់ជាខ្លាំង ព្រោះករណីសំណុំរឿងរបស់លោកនៅសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ព្រះសីហនុគឺលោកពុំដែលបានដឹងនិងពុំដែលបានទទួលដំណឹងអ្វីទាំងអស់តាំងពីសាលាឧទ្ធរណ៍បានជំនុំជម្រះនៅថ្ងៃទី ១២ខែមករាឆ្នាំ ២០២២រហូតមកដល់បច្ចុប្បន្ននេះ។ នេះជារឿងហួសចិត្តបំផុតនិងអយុត្តិធម៌បំផុតសម្រាប់រូបលោក។
លោកដួងច័ន្ទបូរិទ្ធ បានបញ្ជាក់ថា លោកសម្រេចដាក់ពាក្យប្ដឹងបន្តទៅតុលាការកំពូលរួចហើយ កាលពីថ្ងៃទី៥ ខែមិនាឆ្នាំ ២០២៤នេះ នឹងបានដាក់ពាក្យប្ដឹងទៅតាមក្រសួងយុត្តិធម៌ផងដែរ អំពីសំណុំរឿងរបស់លោកដែលបានកប់ទុក រងនៅភាពអយុត្តិធម៌ជាង៤ឆ្នាំ តាំងពីសាលាដំបូងខេត្តព្រះសីហនុ មកដល់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ។
ជាចុងក្រោយក្នុងនាមលោកប្រជាជនខ្មែរមួយរូប និងជាអ្នកសារព័ត៌មាននៅខេត្តព្រះសីហនុ ដែលតែងតែចុះយកព័ត៌មានបម្រើសង្គមជាតិ សូមគោរពសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្ដេចហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានប្រជាប្រិយភាព រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តមកើតរិទ្ធ
សូមលោកទាំងទ្វេជួយរកយុត្តិធម៌ជូនលោកផងទាន។