ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះថា៖ វិស័យម្ហូបអាហារជាវិស័យចម្បងមួយដែលរដ្ឋាភិបាលយកចិត្តទុកដាក់ និងសំខាន់សម្រាប់មនុស្សគ្រប់រូប ក្នុងនោះផងដែរមន្រ្តីជំនាញ ក.ប.ប. បានខិតខំយ៉ាងខ្លាំងក្នុងការស្រាវជ្រាវ ត្រួតពិនិត្យម្ហូបអាហារជាប្រចាំនៅតាមទីផ្សារ ជាពិសេសគោលដៅធ្វើធុរកិច្ចដើម្បីធានាឱ្យបានូវសុវត្ថិភាពល្អសម្រាប់អ្នកប្រើប្រាស់។
ជាក់ស្ដែង នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៤ សាខា ក.ប.ប. ខេត្តតាកែវ កំពង់ស្ពឺ កំពត បាត់ដំបង ព្រៃវែង កំពង់ចាម និងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារសំខាន់ៗ និងស្តង់ពិព័រណ៌ ដោយបានដកយកសំណាកគំរូ ប្រហិត ប៉ាតេ ហតដក ត្រីសមុទ្រ បបែលក្រៀម បង្អែម ។ល។ យកមកវិភាគដោយប្រើប្រាស់តេស្តបឋម (Testkit) ។
យោងតាមលទ្ធផលវិភាគ មន្ត្រីជំនាញ បានបញ្ជាក់ថា បានរកឃើញវត្តមានសារធាតុគីមីហាមឃាត់លើសំណាកគំរូ បបែលក្រៀមផ្អែម/ប្រៃចំនួន ២០គីឡូក្រាម និងបង្អែមបាញ់ឌុកចំនួន ៣គីឡូក្រាម។ យ៉ាងណាមិញ ក្នុងបេសកកម្មត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងពុំមានអនុលោមភាពសរុបចំនួន ៦០.៧៦គីឡូក្រាម និងប្រេងកូឡា រំលោភសិទ្ធិផ្តាច់មុខចំនួន ១.២គីឡូក្រាម។ ទំនិញពុំមានអនុលោមភាពទាំងអស់ ត្រូវបានមន្ត្រីយើងដកហូតយកមករក្សាទុកនៅសាខា ដើម្បីបន្តនីតិវិធី។
ទន្ទឹមនឹងនេះដែរ មន្ត្រីយើងបានបន្តអប់រំណែនាំដល់អាជីវករអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាចែកជូននូវផ្ទាំងរូបភាពអប់រំ(Poster)ចំនួន ៦០ផ្ទាំង ជូនដល់អាជីវករថែមទៀតផង៕