
ភ្នំពេញ៖ សម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
សូមជម្រាបថា សម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក សរុបចំនួប ៦២រូប ក្នុងនោះមាន ០២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ០២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង ៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង។
តាមលទ្ធផលនៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានគណបក្សនយោបាយ ចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ០៣អាសនៈ។ ដោយឡែក គណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះមិនទទួលបានអាសនៈនោះទេ៕



