(ព្រះវិហារ)៖ មនុស្សចំនួន៨នាក់ រួមជាមួយសម្ភារមួយចំនួន ដែលបម្រើឱ្យការលេងល្បែងសុីសងខុសច្បាប់ចំនួន ២ទីតាំង ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានលោក ហោ ប៊ុនហួរ អភិបាលស្រុករៀង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ។
លោក ហោ ប៊ុនហួរ បានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះថា៖ «ដោយអនុវត្តបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រមុខរាជរដ្ឋភិបាល ក៏ដូចជាបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុករវៀង បានចុះបិទល្បែងសុីសងតាមអនឡាញចំនួន២៩ទីតាំង នៅទូទាំងស្រុក ដោយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ផងដែរ»។
លោកអភិបាលស្រុករវៀង បានបញ្ជាក់ថា ក្រោយពីបានធ្វើកិច្ចសន្យាបញ្ឈប់ការលែងល្បែងសុីសងតាមអនឡាញទាំងនេះ លោកនៅបានដាក់កម្លាំងសម្ងាត់តាមអង្កេតជាប់ជានិច្ច ក៏ដូចជាប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យរាយការណ៍មកលោកជាសម្ងាត់ បើល្បែងសុីសងតាមអនឡាញនៅមានបើកដំណើរការលេងដោយលួចលាក់នៅតាម ភូមិ ឃុំ របស់ពួគាត់ទៀត។
ដោយឡែកនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកក៏បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបល្បែងសុីសងតាមអនឡាញចំនួន២ទីតាំង ដែលលួចលែងល្បែងជល់មាន់តាមអនឡាញ និងល្បែងឡូតូ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ដោយឃាត់ខ្លួនមនុស្សចំនួ៨នាក់ និងសម្ភារមួយចំនួនផងដែរ។
លោក ហោ ប៊ុនហួរ បានបន្ថែមថា ក្នុងចំណោមមនុស្សចំនួន៨នាក់ គឺមានអ្នកលែងល្បែងចំនួន ៦នាក់ និងម្ចាស់ទីតាំងចំនួន២នាក់។ដោយឡែកអ្នកលេងល្បែងចំនួន ៦នាក់ ត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលែងល្បែងចាប់ពីថ្ងៃនេះតទៅ។ ចំណែក២នាក់ទៀតជាម្ចាស់ទីតាំង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕