(បាត់ដំបង) នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលាបឋមសិក្សាវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានប្រារព្ធទិវាជាតិអំណានលើកទី៩ ថ្ងៃទី១១ មីនា ២០២៤ ក្រោមប្រធានបទ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត។
នាឱកាសនោះ លោកស្រី អ៊ុន កែវនិមិត នាយិកាសាលាបឋមសិក្សាវត្តលៀបបានបញ្ជាក់ថា ទិវាជាតិអំណានលើកទី៩ប្រារព្ធធ្វើឡើងដោយយោងតាមអនុក្រឹត្យលេខ ១២០ អនក្របកចុះថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៤ស្តីពីទិវាជាតិអំណានរបស់រាជរដ្ឋាភិបាលកម្ពុជា និងយោងតាមសេចក្តីប្រកាសព័ត៌មានលេខ០២ អ.យ.ក.ស. ប្រ.ព ស្តីពីការប្រារព្ធទិវាជាតិអំណានលើកទី៩ឆ្នាំ២០២៤របស់ក្រសួងអប់រំយុវជននិងកីឡា ក្រោមប្រធានបទ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត។
លោកស្រីនាយិកាបានបញ្ជាក់ថា ទិវាជាតិអំណានលើកទី៩ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃនេះមានគោលបំណងចំនួន៣គឺទី១- បណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និង ការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹង វប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ និងរក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ។ទី២- ជំរុញការអានក្លាយជាទម្លាប់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
និងទី៣- លើកកម្ពស់គុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្នុងគោលដៅរួម ចំណែកអភិវឌ្ឍធនធានមនុស្ស សម្រាប់កសាងកម្ពុជាឱ្យមានវិបុលភាព និងការអភិវឌ្ឍជានិរន្តរន៍ ។
ការប្រារព្ធទិវាជាតិអំណាននៅថ្ងៃនេះគឺមានការចូលរួមបង្ហាញពីសមត្ថភាពអំណានរបស់ក្មួយៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ចាប់ពីថ្នាក់ទី១ដល់ទី៦ ដើម្បីអបអរសាទរទិវាជាតិអំណាននៅថ្ងៃនេះ ហើយខាងសាលារៀនបានរៀបចំជារង្វាន់និងប័ណ្ណសរសើរលើកទឹកចិត្តដល់ក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយលោកគ្រូអ្នកគ្រូ ដើម្បីអនាគតក្លាយទៅជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ ។