ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនុមនុស្សប្រុសស្រី៤នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅស្រុកកំពង់រោទ៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ខែមីនាឆ្នាំ២០២៤ នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះស្លូ ថាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀងនិងឈ្មោះ ឡូត ប៉ក ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករនៅភូមិសាម៉ ឃុំខ្សែត្រ ស្រកកំពង់រោទ៍ខេត្តស្វាយរៀង។
ប្រភពបន្តថា ជនសង្ស័យទាំងពីរនាក់ខាងលើបានយកពូថៅកាប់ទៅលើឈ្មោះ សយ ក្រត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងកំពឹសឃុំខ្សែត្រ ស្រុកកំពង់រោទ៍ (ជនរងគ្រោះ) បណ្តាលអោយដាច់ថ្ពាល់ផ្នែកខាងឆ្វេងប្រវែង៣សង់ទីម៉ែត្រដេរបួនថ្នេរ និងឈ្មោះសយ រស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង(ជនរងគ្រោះ) បណ្តាលអោយរងរបួសចំកណ្តាលចិញ្ចើម។
ចំណែកឈ្មោះនាង នាត ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងត្រូវបានឈ្មោះ សយ រស់ យកព្រនង់មែកប្រេងខ្សល់មកវាយចំក្បាលផ្នែកខាងឆ្វេងបណ្តាលអោយដាច់រយះប្រវែង៤សង់ទីម៉ែត្រ(ត្រូវជាម្តាយបង្កើតជនសង្ស័យ)។
ក្រោយមកសមត្តកិច្ចយើងបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើឈ្មោះសយ ក្រតនិងឈ្មោះសយ រស់ ប្រាកដមែន។
ក្រោយពីបានស្តាប់ចម្លើយសារភាពជនទាំង៤នាក់រួចមក សមត្តកិច្ចយើងបានសុំយោបល់ព្រះរាជអាជ្ញាសាលាដំបូង ខេត្តស្វាយរៀងដើម្បីឃាត់ខ្លួនជនទាំង៤នាក់កសាងសំណុំរឿងចាត់ការតាមនីតិវិធិច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា អ្នកទាំងនោះគឺមានគំនុំនឹងគ្នានាពេលកន្លងមក និងបានយកវត្ថុរឹងចោលដំបូលផ្ទះដាក់គ្នាទៅវិញទៅមក៕