2024-03-12 17:04
390

កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងផ្តាំទៅមនុស្សក្តាប់តូចដែលតែងតែវ៉ៃប្រហាររឿងគម្រោងសាងសង់ផ្លូវទឹកព្រែកជីក «ហ៊្វូណន» ថាធ្វើឡើងអត់មានផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ គឺបានតែទូកចូលរកត្រីតូចតាចប៉ុណ្ណោះ ជាពិសេសសម្តេចធិបតី បានផ្តាំងទៅវិទ្យុមួយនៅឯបរទេសតែងតែនិយាយចោទប្រកាន់រដ្ឋាភិបាលដោយលើកឡើងថា «មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថាគម្រោងព្រែកជីកហ៊្វូណននេះ ជាគម្រោងអត់បានការហើយគ្មានផលប្រយោជន៍ឱ្យខ្មែរសោះ….»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សូមកុំលាភពណ៌មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋ និងហិរញ្ញវត្ថុ ហើយសម្តេចមិនជឿថា មន្ត្រីក្រសួងសេដ្ឋគាត់និយាយបែបនេះទេ ហើយក៏មិនជឿមានមន្ត្រីរបស់កម្ពុជាណាមិនយល់ហេតុផល ថា «កម្ពុជាយកព្រែកជីកហ៊្វូណនជាកន្លែងជំពាក់លុយគេវ័ន្តក ទៅខ្ចីបុលបរទេសហើយអត់ផលប្រយោជន៍ឱ្យប្រជាជនខ្មែរ បើសិនជាមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិតប្រាកដមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «គម្រោងព្រែកជីហ៊្វូណននេះ មិនមែនជាកម្ចីរបស់រដ្ឋាភិបាលទេ គឺជាគម្រោង BOT ដែលក្រុមហ៊ុនខ្ចីលុយមកវិនិយោគដើម្បីកសាងសិទ្ធទៅក្រុមហ៊ុនធ្វើអាជីវកម្មរយៈពេលប៉ុន្មានឆ្នាំដូចផ្លូវល្បឿនលឿន និងព្រលានយន្តហោះនេះអញ្ចឹង (BOT) រដ្ឋអត់មានខ្ចីលុយទេ។ បើសិនជាមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អត់ស្គាល់អ្វី ហៅថា BOT អ្វីជាកម្ចីនោះ បើមានបែបហ្នឹងមែនជាមន្ត្រីដែលល្ងង់បំផុត អញ្ចឹងការសែត ឬវិទ្យុមួយហ្នឹងកុំមកលាភពណ៌មន្ត្រី»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គម្រោងព្រែកជីហ៊្វូណន តាមបច្ចេកទេសប្រសិនជាធ្វើហើយជម្រៅ ៤,៧ម៉ែត្រ ជីកជម្រៅ ៥,៤ម៉ែត្រទទឹង ៦០ម៉ែត្រកបាល់អាចដឹកបានទម្ងន់ ៣ ០០០តោន ដើម្បីភ្ជាប់ពីទន្លេទៅសមុទ្រ ដែលមានចំងាយជាង ១៨០គីឡូម៉ែត្រភ្ជាប់ពីទន្លេទៅសមុទ្រ ដែលមានប្រជាពលរដ្ឋជាង ១លាន ៦សែននាក់រស់នៅអមសងខាងទន្លេនឹងទាញបានសក្តនុពលពីព្រែកជីកនេះ រោងចក្រឧស្សាហកម្ម សហគ្រាស នឹងបង្កើតឡើយជាបន្តបន្ទាប់បង្កើតជាការងារដល់ប្រជាពលរដ្ឋ»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕