បន្ទាយមានជ័យ÷ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព បើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤ ជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាល នៃស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង៩ និងសិក្ខាកាម កងរាជអាវុធហត្ថ និងសិក្ខាកាមនគរបាល យោធាចារ្យមកពីកងពលតូចថ្មើរជើង៥១ សរុបចំនួន១៤៨នាក់។
ក្នុងនោះសិក្ខាកាម១១៣នាក់ យោធាចារ្យក្បាច់គុណកងយោធពលខេមរភូមិន្ទ០៧នាក់ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលេីកឡេីងនាឱកាសនោះថា: ការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការចាំបាច់ ដែលត្រូវអនុវត្តជាប្រចាំដើម្បីពង្រឹង និងពង្រីកនូវសមត្ថភាព ននៃការយល់ដឹងដល់កងកម្លាំង។
ជាពិសេសកងកម្លាំងអាវុធហត្ថ កម្លាំងនគរបាល ត្រូវមានកាយសម្បទារឹងមាំ និងមានចំណេះដឹងផ្នែកវិជ្ជាជីវៈ។
ជាមួយគ្នានោះលោកឧត្ដមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការ ក៏បានដាក់ចេញនូវចំណុចការងារមួយចំនួនដល់សិក្ខាកាម ដូចខាងក្រោម: ១.-សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ គោរពពេលវេលា រៀនសូត្រ ស្តាប់ការឧទ្ទេសនាម និងការបង្ហាត់បង្ហាញពីយោធាចារ្យ, ២.-ត្រូវខិតខំហ្វឹកហាត់រៀនសូត្រ លើមុខជំនាញ ដើម្បីលើកកម្ពស់កម្រិតសមត្ថភាព ការយល់ដឹង ក្នុងការបំពេញការងារនាពេលអនាគតឱ្យបានកាន់តែល្អប្រសើ ។
,៣.-សូមឱ្យយោធាចារ្យទាំងអស់ យកអស់ចំណេះដឹង សមត្ថភាពដែលខ្លួនមាន ផ្តល់ជូន សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺន សំដៅធ្វើយ៉ាងណាក្នុងគោលបំណង បង្កើនសមត្ថភាព បង្កើនចំណេះដឹងជូនដល់សិក្ខាកាម។
៤- ត្រូវយកចិត្តទុកដាក់ថែរក្សា មធ្យោបាយ ឧបករណ៍ បរិក្ខារ គ្រឿងបំពាក់ លើកកម្ពស់ស្មារតីសន្សំសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ ។
ពិសេសលើកកម្ពស់មនសិការចូលរួមអនុវត្តទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជួយគិតជួយធ្វើ នឹងរួមគ្នាទទួលខុសត្រូវ តាមតួនាទី ភារកិច្ចរៀងៗខ្លួន,។
៥-.អនុវត្តម៉ឹងម៉ាត់ បទបញ្ជា គោរពវិន័យ ឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងការគោរពច្បាប់របស់រដ្ឋ,។
៦.-ត្រៀមកម្លាំង មធ្យោបាយយុទ្ធោបករណ៍ សម្ភារៈសឹកត្រៀមអនុវត្តបទបញ្ជានិងអន្តរាគមន៍ក្នុងកិច្ចការពារសន្តិសុខសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះពលរដ្ឋ នូវគ្រប់ហេតុការណ៍ និងគ្រោះមហន្តរាយផ្សេងៗ,។
៧.-ត្រៀមរៀបចំកម្លាំង មធ្យោបាយសម្ភារៈ សហការការពារសន្តិសុខ រក្សាសុវត្ថិភាព ដំណើរការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខឱ្យមានភាពល្អប្រសើ ។
យោងលោកអនុសេនីយ៍ឯក កែម ចាន់រស្មី នាយការិយាល័យផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្ត និងជាគ្រូសភាចារ្យក្នុងវគ្គហ្វឹកហ្វឺន បានអោយថា : វគ្គហ្វឹកហ្វឺននេះមានរយៈពេល ៤៥ថ្ងៃ ដោយចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ។
ខ្លឹមសារហ្វឹកហ្វឺនផ្តោតសំខាន់ចំនួន៦មេរៀនរួមមាន:
១-លំហាត់របៀបជួរទ័ព, ២-ប្រឆាំភេរវកម្ម វិធីសាស្រ្តបង្ក្រាបជនល្មើស, ៣-ការរក្សាសណ្តាប់ធ្នាប់, ៤-ក្រមនីតិវិធីព្រហ្មទណ្ឌ, ៥-បាញ់គ្រាប់ពិត និងទី៦-ក្បាច់គុណកងយោធពលខេមរភូមិន្ទ៕