ពោធិ៍សាត់៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ នៅយប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកក្រគរ និងកម្លាំងគ្រឿងញៀនខេត្ត បានចេញសហប្រតិបត្តិការ ចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក លើអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង សារធាតុញៀន និងការប្រើប្រាស់អាវុធខុសច្បាប់។
ការចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងឆែកឆេរអាវុធជាតិផ្ទុះនេះ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ផែនកាងារសណ្តាប់ធ្នាប់ និងជាប្រធានគោលដៅ ដោយមានការចូលរួមសម្របសម្រួលពីលោក គ្រី សីហា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការស្រុកក្រគរ លោកវរសេនីយ៍ឯក សុខ ឬទ្ធី នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ត្រី នៅ សុជាតិ មេបញ្ជាការកងរាជអាវុធហត្ថស្រុកក្រគរ ដែលមានកម្លាំងចូលរួម សរុបចំនួន ៤៧នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ គោលដៅផ្លូវបំបែកផ្សារក្រគរ នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កិច្ចប្រតិបត្តិការសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យរថយន្ត សរុបចំនួន ៧៧គ្រឿង រថយន្តតូច ចំនួន ៣៨គ្រឿង រថយន្តធំ ចំនួន ២៥គ្រឿង ម៉ូតូ ចំនួន ១៤គ្រឿង ក្នុងនោះពិន័យរថយន្តតូចដែលអ្នកបើកបរមានជាតិស្រវឹង ចំនួន ០២គ្រឿង បានធ្វើតេស្តសារធាតុញៀន មានចំនួន ២៦នាក់ លទ្ធផលវិជ្ជមាន ០៣នាក់ ធ្វើការកែតម្រូវ និងដោះភ្លើងរថយន្តតូច និងធំ ដែលបំពាក់ភ្លើងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំនួន ១២គ្រឿង អប់រំឲ្យអ្នកបើកបរធ្វើការដោះចេញជាបន្ទាន់ ធ្វើការត្រួតពិនិត្យវាស់កម្រិតជាតិស្រវឹង ធ្វើការផាកពិន័យ និងមិនអនុញ្ញាតិឱ្យអ្នកបើកបរ ដែលមានជាតិស្រវឹងលើសកម្រិតបន្តបើកបររថយន្ត ដោយត្រូវផ្លាស់ប្តូរអ្នកបើកបរ ដែលរួមដំណើរមកជាមួយគ្នា ធ្វើការត្រួតពិនិត្យរកសារធាតុញៀន និងអាវុធគ្រឿងផ្ទុះ។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានធ្វើអប់រំពន្យល់ឲ្យអ្នកបើកបរគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងដាច់ខាតការប្រើប្រាស់សារធាតុញៀន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងប្រើប្រាស់ ឬកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់នាំឱ្យមានទោស៕