បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ២៦នាក់ ក្នុងចំណោមសរុប ៣៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ តាមប្រភព័ត៌មានបានឱ្យដឹងថា ក្រុមក្មេងទំនើង សរុបចំនួន ៣៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនឲ្យតុលាការ ចំនួន ២៦នាក់ ព្រោះបានប្រព្រឹត្តិជក់ថ្មាំគ្រឿងញៀន បង្កការអុកឡុកអសន្តិសុខ ក្នុងមូលដ្ឋានកាលយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤ នៅចំណុច ឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពបន្តទៀតថា លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងធ្វើប្រតិបត្តិការបង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបាន ចំនួន ៣៥នាក់ នៅចំណុចឣគារថ្មី ក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាង រួមមាន៖ គ្រឿងញៀន ប្រភេទ ម៉្សៅក្រាមសថ្លា (CIE) ចំនួន ០៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន ០២គ្រឿង និងសម្ភារៈមួយចំនួនទៀត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្ក្រាបករណីខាងលើនេះ នៅវេលាម៉ោង ២៣និង៣០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជឣាជ្ញាឣមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបាន ចំនួន ៣៥នាក់។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើងទាំង ៣៥នាក់ ក្រោយពីសួរនាំ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមឃើញថាឣវិជ្ជមាន ចំនួន ០៩នាក់ ហើយត្រូវបានកម្លាំងជំនាញធ្វើការឣប់រំ និងធ្វើកិច្ចសន្យា ដើម្បឱ្យឪពុក ម្ដាយ ធ្វើលិខិតធានាឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ចំណែកក្មេងទំនើងដែលមានសារធាតុញៀន ចំនួន ២៦នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ បច្ចុប្បន្ន ក្រុមក្មេងទំនើងដែលផ្ទុកសារធាតុញៀន និងបង្កភាពអសន្តិសុខក្នុងមូលដ្ឋាននាពេលយប់នោះ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕