ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ យុវជន២នាក់ បើកម៉ូតូឆ្លងផ្លូវ មិនគោរពសិទ្ធិអាទិភាព បុក ជាមួយរថយន្តរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងយប់។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩និង៣៣នាទី យប់ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត និង ម៉ូតូ លើផ្លូវជាតិលេខ១ គីឡូម៉ែត្រ ១៣០និង១៣១ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា យុវជនដែលរងរបួសមានឈ្មោះ រ៉ា ប៉ាង អាយុ ១៧ ឆ្នាំ មុខរបរ កម្មករ និងឈ្មោះ ឆាយ រ៉ាម៉ូល ភេទ ប្រុស អាយុ ១៨ មុខរបរ កម្មករ រស់នៅភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HN ១១៧៥ខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តឈ្មោះ ហុក វិសាល ភេទ ប្រុស អាយុ ៤៣ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ ក្បាលកោះ សង្កាត់ កោះដាច់ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ មិនមានរងរបួសនោះទេ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមាន រថយន្ត មួយគ្រឿងម៉ាក ព្រួស ពណ៌ ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ ២FBB ៣៧៨៤ ដោយធ្វើដំណើរក្នុងទិសដៅពី លិចទៅកើត ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HN ១១៧៥ជិះគ្នា២នាក់ ដោយបានបើកម៉ូតូឆ្លងផ្លូវពីជើងទៅត្បូង មិនគោរពសិទ្ធិអាទិភាព បុក ជាមួយរថយន្តយ៉ាងពេញទំហឹងបង្ក ការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងយប់។
ក្រោយមក អ្នករបួសត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែក មធ្យោបាយ ធ្វើដំណើរទាំង២គ្រឿង បានអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕