2024-03-15 09:34
229

ភ្នំពេញ៖ នាយនគរបាលជាតិជាន់ខ្ពស់ថ្នាក់ «ឧត្តមសេនីយ៍» ពាក់ផ្កាយ៣ម្នាក់ និងផ្កាយ២ម្នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានអត្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានរបួតផ្កាយធ្លាក់ពីស្មាមកត្រឹមកូនប៉ូលិសធម្មតាថ្នាក់ «ពលបាលត្រី»។ 
   យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងដឹងថា មន្ត្រីនគរបាលជាតិជាន់ខ្ពស់ថ្នាក់ «ឧត្តមសេនីយ៍» ចំនូន ០២រូប ត្រូវបានសម្ដេចប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់ ឱ្យមកត្រឹមថ្នាក់ «ពលបាលត្រី»។ 
   មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ទាំង០២រូប ត្រូវបានបន្ថយស័ក្តិមកត្រឹមពលបាលត្រី រួមមាន៖ ទី១- លោកឧត្តមសេនីយ៍ឯក យិន គារ អត្តលេខ ០១០២៦ អគ្គនាយករងអន្តោប្រវេសន៍ ត្រូវបានបន្ថយស័ក្តិ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី។ ទី២- លោកឧត្តមសេនីយ៍ទោ សុខ បូរ អត្តលេខ ៣៤៩០៨ ត្រូវបានបន្ថយស័ក្តិ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី៕