2024-03-15 13:18
227

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងា «ឧកញ៉ា» ពីឧកញ៉ា ឡេង ចាន់ណា ដែលត្រូវបានសមត្ថកិច្ចចាប់ ហើយតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារពីប្រជាពលរដ្ឋនៅខេត្តសៀមរាប។

សូមបញ្ជាក់ថា  ជនត្រូវចោទ ឈ្មោះ ឡេង ចាន់ណា និងបក្ខពួកត្រូវបាន តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ចំនួន ៣ ករណី៖ ១- បទ៖ «ឆបោកមានស្ថានទម្ងន់ទោស» ប្រព្រឹត្តដោយក្រុមមានការចាត់តាំង, ២- បទ៖ «មិនបំពេញកាតព្វឧបករណ៍ជួញដូរ» និង ៣- «សម្អាតប្រាក់»។ 

ជនត្រូវចោទ និងបក្ខពួកត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ជាប់ព័ន្ធករណីឆបោកប្រាក់ប្រជាពលរដ្ឋរាប់សិបលានដុល្លារ និងត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ៕