ខេត្តបាត់ដំបង ៖ យុវតីម្នាក់ត្រូវបានឡានបុកប្លោងចេញពីម៉ូតូ ធ្លាក់ទៅក្នុងស្ទឹង ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ បន្ទាប់ពីរថតន្ត Toyota Highlander ពណ៌មាស ផ្លាកលេខ ភ្នំពេញ 2AL-1648 បុកម៉ូតូ Honda Scoopy ពណ៌ស ផ្លាកលេខ បាត់ដំបង 1AR-8089 របស់នាង នៅលើស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង វេលាម៉ោង 19 និង 56 នាទីថ្ងៃទី 14 ខែមិនា ឆ្នាំ2024។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុថាឡានខាងលើមួយគ្រឿងនេះបានបើកបរចេញមកពីផ្លូវ វត្តតាមស្រុកសង្កែក្រុងបាត់ដំបង ដោយស្ថានភាពស្រវឹងផងនោះ មកដល់ចំ ចំណុចដែលមានប៉ូលីសដាក់រកជាតិអាកុលនៅ ចំណុចវត្តតាម៉ឹមផងនោះក៏បានបង្កើនល្បឿនបើករត់គេចយ៉ាងលឿន ពេលនេះប្រជាពលរដ្ឋបានឃើញថាប៉ូលីសបានដេញតាមពីក្រោយក៏មកដល់ចំណុចគល់ស្ពានវត្តគក៍ វេចង្កូតទៅបុកស្ត្រីម្នាក់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែង។
ប្រជាពលរដ្ឋមួយចំនួនមានការងឿងស្ងោរថាការគ្រោះថ្នាក់ចរាចរណ៍មួយនេះតើកេីតឡើងមកពីហោះកំហុស អ្នកបើកបរឬកំហុសរបស់ប៉ូលីសចរាចរណ៍ដែលដាក់បុរសផ្លុំជាតិកុលនៅពេលយប់ចំណុចសង្កាត់សង្កែក្រុងបាត់។
ប្រភពប្រជាពលរដ្ឋបានលើកឡើងថាហេតុការណ៍ដែលចាប់តៃកុងឡានបុកមនុស្សស្លាប់នេះបានយ៉ាងលឿនមកពីប៉ូលីសចរាចរណ៍ដេញតាមពីរក្រោយ។
តាមប្រភពពីបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងថាមួយរយៈនេះឃើញថាប៉ូលិសចរាចរណ៍ក្នុងខេត្តបាត់ដំបង ម មាញឹកនិងការដាក់ទាំងយប់ដាក់ទាំងថ្ងៃ ដោយមិនយ៉ោកយល់នោះទេ បេីក្នុងការផាកពិន័យ វិញដោយមិនមាន លិ ខិតបញ្ជាក់ពីការបង់ប្រាក់នោះឡេីយ។