ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ។
មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបង្កដោយរថយន្តម៉ាកឡិចស៊ីសបុកពីក្រោយ រថយន្តដឹកកម្មករពេញទំហឹងបណ្ដាលអោយកម្មករោងចក្ររងរបួសធ្ងន់៤នាក់ ស្រាលម្នាក់នៅស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អ្នកបើករថយន្តដឹកកម្មករមានឈ្មោះ ពៅ កែន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង (មិនមានរបួស)។
១-អ្នករួមដំណើរឈ្មោះ យ៉ង់ ស៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក (របួសធ្ងន់)។
២-ឈ្មោះ រ៉ន សុខន ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក (របួសធ្ងន់)។
៣-ឈ្មោះ ទ្រី ធារ៉ា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក (របួសធ្ងន់)។
៤-ឈ្មោះ រស់ ចន្ធូ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក (របួសធ្ងន់)។
៥-ឈ្មោះពុត សាភាន ភេទស្រី អាយុ៣៦ ឆ្នាំ រស់នៅ ភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្ដៅ ស្រុករមាសហែក (របួសស្រាល)។
ចំណែករថយន្តបង្កហេតុម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 3L-5257 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយឃើញសភាពការណ៍មិនស្រួលបានបើកគេចចេញពីកន្លែងកើតហេតុរហូតដល់ចំណុច ភូមិតាកុត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបអ្នកបើកបរគេចចេញពីរថយន្តបាត់។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR.8231 ដឹកកម្មកររោងចក្រ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 3L.5257 ធ្វើដំណើរស្របទិសគ្នាបានបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនិងសមត្ថកិច្ចមកជួយអន្តរាគមន៍យកកម្មកររោងចក្រដែលរងរបួស៥នាក់ទៅកាន់មន្ទីរពេទ្យ។
បច្ចុប្បន្នៈមធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចវាស់វែងនិងអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីចាត់ការបន្តតាមច្បាប់៕