ភ្នំពេញ ៖ បុរសម្នាក់ឡើងតខ្សែភ្លើងខ្វះបច្ចេកទេសបណ្តាលឲ្យឆក់ធ្លាក់ពីលើជណ្តើរកម្ពស់០៣ម៉ែត្រ ផ្ងារក្រោយបែកក្បាល រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងយីហោ ឡូកូ តាមបណ្តោយផ្លូវលេខ១៣០ កែងផ្លូវលេខលេខ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីម្ចាស់ហាងបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ហាងរបស់គាត់បានដាច់ភ្លើង ខណៈនោះបុរសរងគ្រោះបានដាក់ជណ្តើរឡើងទៅជួយតភ្លើង ដើម្បីឱ្យមានចរន្តអគ្គិសនីត្រឡប់មកវិញ។ ភ្លាមៗពេលបុរសរូបនោះ កំពុងតែតខ្សែភ្លើងឡើងវិញបានមួយខ្សែទៅហើយ លុះបន្តទៅតខ្សែភ្លើងមួយទៀត ក៏ស្រាប់តែខ្សែភ្លើងខាងលើមានចរន្តបណ្តាលឱ្យឆក់បុរសនោះធ្លាក់ពីលើកាំជណ្តើរកម្ពស់០៣ម៉ែត្រ ផ្ងារក្រោយបោកក្បាលបែកផ្នែកខាងក្រោយ តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសធ្ងន់ ។
ប្រភពដដែលបានបញ្ជាក់ថា បុរសរូបនេះមកជួយតភ្លើងនេះ ដោយសារតែមានប្រពន្ធនិងបងប្អូនជាអ្នកធ្វើការនៅកន្លែងរបស់គាត់ ទើបបុរសរូបនោះសម្រេចចិត្តជួយតភ្លើងឱ្យ ប៉ុន្តែសំណាងមិនល្អបណ្តាលអោយឆក់គាត់ធ្លាក់ផ្ងារក្រោយរងរបួសធ្ងន់តែម្តង ។
បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះដើម្បីយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ៕