2024-03-16 12:10
233

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញ ស្តីពីការថែទាំព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួច ស្រាល់ធ្ងន់ធ្ងរ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលគាំទ្រថវិកាដោយអង្គការ Hellen Keller International និងអង្គការ UNICEF។

សិក្ខាសាលាខាងលើនេះក្នុងគោលបំណងទី១.ពង្រឹងការអនុវត្តការថែទាំព្យាបាលកុមារ          កង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរនៅមូលដ្ឋានសុខាភិបាលទី២.ពង្រឹងការកត់ត្រា និងបញ្ចូលរបាយការណ៍ទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល។និងទី៣.ពិគ្រោះពិភាក្សាលើបញ្ហាដែលជួបប្រទះ ដំណោះស្រាយ និងរៀបចំផែនការបន្ទាប់ ដើម្បីពង្រឹង និងបង្កើនការអនុវត្តឱ្យកាន់ តែមានប្រសិទ្ធភាព និងមានភាពឆាប់រហ័ស។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានធ្វើការក្រើនរំលឹកដល់មន្ត្រីទទួលបន្ទុកនៅក្នុងកម្មវិធីជាតិអាហារូបត្ថម្ភ និងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់មន្ត្រីថ្នាក់ក្រោមជាតិរួមមានទី១. ពង្រឹងបន្ថែមការអនុវត្តសកម្មភាពការថែទាំព្យាបាលកុមារ           កង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ តាមរយៈការផ្ដល់ព័ត៌មានត្រលប់ឱ្យបានឆាប់រហ័ស ទី២. ពង្រឹងការកត់ត្រាបញ្ជីឱ្យបានច្បាស់ លាស់ និងត្រឹមត្រូវទៀងទាត់ ទី៣. បង្កើនសកម្មភាពការគ្របដណ្ដប់ការផ្តល់គ្រាប់ថ្នាំជីវជាតិអា ដល់កុមារអាយុពី៦ ដល់ ៥៩ខែ និង គ្រាប់ថ្នាំជាតិដែក/អាស៊ីតហ្វូលីកដល់ស្រ្តីមានផ្ទៃពោះ និងក្រោយសម្រាល ទី៤. ពង្រឹងការអប់រំផ្សព្វផ្សាយទាំងនៅក្នុងមូលដ្ឋាន           សុខាភិបាល និងក្នុងសហគមន៍ទាក់ទងនឹងសេវាអាហារូបត្ថម្ភសម្រាប់ មាតា ទារក និងកុមារឱ្យបានខ្លាំងក្លា ទី៥. បង្កើនកិច្ចសហការជាមួយអាជ្ញាធរក្នុងការស្រាវជ្រាវរកកុមារ            កង្វះអាហារូបត្ថម្ភ និងក្នុងករណីរកឃើញ ត្រូវធ្វើការបញ្ជូនទៅមូលដ្ឋានសុខាភិបាលដើម្បីធ្វើការថែទាំព្យាបាលឱ្យបានទាន់ពេលនិងទី ៦. រៀបចំផែនការតាមដាននិងបង្វឹកដល់មន្រ្តីកម្មវិធីបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរួច។ 

សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកស្រី គឹម រ័ត្ននា នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោក ហ៊ូ ក្រើន នាយកអង្គការ ហេ              ឡែន ខេលល័រ ប្រចាំកម្ពុជា តំណាងអង្គការ UNICEF តំណាងគម្រោង MUSEFO នៃអង្គការ GIZ និងសមាសភាពដែលជាមន្ត្រីជំនាញមកពីបណ្តាខេត្តចំនួន ១៤ រួមមាន ខេត្តសៀមរាប កំពង់ធំ ក្រចេះ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ តាកែវ កំពត ឧត្តរមានជ័យ រតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងព្រះវិហារ សរុបចំនួន ១០៦នាក់ ។