2024-03-17 16:30
200


ភ្នំពេញ៖ ក្រុមក្មេងទំនើងរហ័សនាម «RSK»  ដែលដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាកជាតិ បានស្រាវជ្រាវបង្ក្រាបបានជនដៃដល់ ចំនួន ០៤នាក់ បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
    ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ ឃុត ជីវុឌ្ឍ នាយរងការិយាល័យ។
   សូមជម្រាបថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុច មុខវត្តលង្កា មហាវិថីព្រះសីហនុ ២៧៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់។
ជនសង្ស័យទាំង ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ សាខន បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ, ទី២-  ឈ្មោះ ឌឿ តុលា ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៣-  ឈ្មោះ ស៊ុត រ៉ានុត ភេទប្រុស អាយុ ១៨ឆ្នាំ, ទី៤- ឈ្មោះ ឡី លឿន ភេទប្រុស អាយុ ៣០ឆ្នាំ។
   ចំពោញសម្ភារៈ និងវត្ថុតាងដកហូត រួមមាន៖ ម៉ូតូម៉ាក SUZUKI Nex2 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KJ-9311, ម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-7975,  ទូរសព្ទដៃ ចំនួន ០៤គ្រឿង, ដាវវែង ចំនួន ០៣ដេីម, កាំបិតផ្គាក់ ចំនួន ០២ដេីម, កាំបិតបុ័ងតោ ចំនួន ០២ដេីម, កាំបិតចិតបន្លែ ចំនួន ០១ដេីម, កូនសោ, សោម៉ូតូ ចំនួន ០២គ្រាប់, ដុំថ្ម មួយចំនួន, ស្លាកលេខម៉ូតូ ០២សន្លឹក (កណ្ដាល 1R-1273) (កណ្ដាល 1N-3746), សំបកគ្រាប់កាំភ្លេីង ចំនួន ០១គ្រាប់។ 
បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕