រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់បានចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថាសម្រាប់ថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវ ទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ក្នុងនោះទេសចរជាតិប្រមាណ ១៥០.០០០ នាក់ -ទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។នៅថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេស ចរសរុបប្រមាណ២៩៦.២៧៩ នាក់ ក្នុងនោះទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ -ទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។ និងនៅថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់ និងភ្ញៀវទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់ផងដែរ។
សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមាន- ទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់ - ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។
សូមបញ្ជាក់ថាខេត្តសៀមរាបបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៨ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៤។ ការប្រកាសបើកព្រឹត្តិការណ៍ជាផ្លូវការ ប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត។ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំនេះ ត្រូវបានសម្តេចប្រមុខរាជរដ្ឋាភិបាលចាត់ទុកថា៖ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំង អំពីអត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់ ទន្លេ ទៅនឹងសន្តិភាព និងការអភិវឌ្ឍ ។សូមជម្រាបថា៖ ពិធីបុណ្យទន្លេ ធ្វើឡើងដើម្បីជំរុញកំណើនទេសចរណ៍តាមដងទន្លេកម្ពុជា ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកប ដោយឧត្តមភាព។ ពិធីបុណ្យនេះ មានការផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់រមណីយដ្ឋានធម្មជាតិតាមដងទន្លេ រួមទាំងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។មកដល់ឆ្នាំ២០២៤នេះ កម្ពុជាបានប្រារព្ធធ្វើពិធីបុណ្យទន្លេ ចំនួន៨លើកហើយ ដោយពិធីបុណ្យទន្លេលើកទី១ ធ្វើនៅទីរួមខេត្តក្រចេះលើកទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើកទី៣ ខេត្តស្ទឹងត្រែង លើកទី៤ ខេត្តកណ្តាល លើកទី៥ ខេត្តកំពង់ឆ្នាំង លើកទី៦ នៅខេត្តបាត់ដំបង លើកទី៧ ខេត្តកំពង់ធំ និងលើកទី៨នេះនៅក្នុងខេត្តសៀមរាប៕