(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់មួយខ្នងទាំងស្រុង ព្រមទាំងឆេះរាលដាលដល់ផ្ទះ២ខ្នង និងសណ្ឋាគារមួយកន្លែងបណ្តាលឲ្យរងការខូចខាតផងដែរ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ ភូមិ៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្រុងស្រុកនៅព្រឹកថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៤ នេះលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយ សង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការ នៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរា គមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលា មិនឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះទេ។
លោកបញ្ជាក់ថានៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយា ល័យរាជធានីភ្នំពេញ ចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១១ឡាន, រថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ពុំបានប្រើប្រាស់ទឹកនោះទេ ហើយអគ្គិភ័យនេះ ក៏បានរលត់ទៅវិញ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែលនោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ។