ភ្នំពេញ៖ ដើម្បីទប់ស្កាត់ ភាពអនាធិបតេយ្យ ដែលបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ និងបង្កទៅជាគ្រោះថ្នាក់ផ្សេងៗ ជាយថហេតុ លើការប្រើប្រាស់សញ្ញាសូសព្ឌ «ស៊ីផ្លេ» ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំនូវវិធានការមួយចំនួន ចំពោះសមាគមដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ត្រូវចូលរួមសហការអនុវត្តបានឲ្យគ្រប់គ្នា។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ យោងតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកត្រង់ «មាត្រា ២៨ និងមាត្រា ៣០» និងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លែ» ក្នុងគោលបំណងទប់ស្កាត់សកម្មភាព អនាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុក្រសួងសាធារណការបានដាក់ចេញនូវយន្តការអនុវត្ត និងណែនាំដល់សមាគម ដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ ត្រូវចូលរួមសហការ អនុវត្តដូចខាងក្រោម៖
ការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លេ» ត្រូវអនុញ្ញាតឱ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឱ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីសុំជែងនៅក្រៅទីប្រជុំជន។ នៅពេលយប់សញ្ញាសូរសព្ទ «ស៊ីផ្លេ» ត្រូវជំនួសដោយសញ្ញាភ្លើងហ្វាកូតឆ្លាស់គ្នា សម្រាប់ឱ្យ ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ និងសុំជែង។
ក្រសួងសាធារណការ បានបញ្ជាក់ថា សញ្ញាសូរសព្ទ «ស៊ីផ្លេ» ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ លើកលែងតែមាន ការប្រកាសអាសន្ន និងសំឡេង «ស៊ីផ្លេ» ត្រូវកំណត់ក្នុងចន្លោះពី ៩០dB(A) ទៅ ១១៥៨B(A)។ ចំពោះសញ្ញាសូរសព្ទ «ស៊ីផ្លេខ្យល់» ត្រូវហាមប្រើនៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ និងការបំពាក់សញ្ញាសូរសព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេស របស់យានជំនិះ ត្រូវហាមឃាត់។
ចំពោះវិធានការខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សមាគម ដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ នឹងចូលរួមអនុវត្ត តាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ការចុះអនុវត្តការអប់រំណែនាំ ជុំវិញករណីការប្រើប្រាស់ ស៊ីផ្លេ ការតទ្រុងបន្ថែម និងការដឹកជញ្ជូនសំពីងសំពោងធ្វើឡើង ដើម្បីស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា ២៨ និងមាត្រា ៣០ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអនាធិបតេយ្យ ដែលអាចបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅពេលធ្វើដំណើរ៕