2024-03-20 17:30
455

ភ្នំពេញ៖ «ការកសាងហដ្ឋារចនាសម្ព័ន្ធផ្លូវជនបទបច្ចុប្បន្ននេះ មានជាង ៥ម៉ឺនគីឡូម៉ែត្រ ស្មើនឹង ៧៤ភាគរយ នៃផ្លូវនៅទូទាំងប្រទេសទោះបីជាផ្លូវដែលមិនទាន់គ្រប់ដណ្តប់ដោយប៉េតុង ឬក្រាលកៅស៊ូទាំងអស់ដែលមានផ្លូវជាច្រើននៅជាផ្លូវលំដីក្រហមនៅឡើយ ប៉ុន្តែការបង្កើនបរិមាណតភ្ជាប់ជាង ៥ម៉ឺនគីឡូម៉ែតនេះ បានតភ្ជាប់សម្រាប់ឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពសេដ្ឋកិច្ច»។ 

នេះជាប្រសាសន៍របស់ សម្តេចបមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍កម្រិតយជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា «ហេដ្ឋារចនាសម្ព័ន្ធទាំងនោះអាចឱ្យធ្វើដំណើរតភ្ជាប់ទៅវិញទៅមកពីតំបន់មួយទៅតំបន់មួយ ប្រជាពលរដ្ឋអាចដឹកជញ្ជូនកសិផលទៅទីផ្សារ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទទួលនូវសេវាសុខាភិបាល រៀនសូត្រ តភ្ជាប់ពីតំបន់ដាច់ស្រយាលទៅក្រុងឱ្យកាន់តែគៀកផងដែរ»។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ពិតណាស់ផ្លូវធ្វើជាកង់ៗ ដោះស្រាយតាមតំបន់ និងជាក់ស្តែងហើយទៅមុខទៀតនឹងឈានតាមលទ្ធភាពប្រែក្លាយពីមុនជាភ្លឺស្រែទៅជាផ្លូវដីក្រហម និងពីផ្លូវដីក្រហមទៅជាក្រៅស៊ូ ឬប៉េតុង មានកន្លែងប្រជាពលរដ្ឋស្នើសុំផ្លូវប៉េតុងមិនចង់បានកៅស៊ូទេ ព្រោះប៉េតុងធន់ និងធានាការប្រើប្រាស់បានយូយើងអាចជួយក្រៅពីថវិកាជាតិកន្លងមកក៏មានការចូលរួមតាមរយៈការគៀងគថវិកាពីក្រុមការងារ និងដៃគូរអភិវឌ្ឍផ្សេងៗ ហើយយើងនិងខិតខំបន្តទៀតលើកិច្ចការងារនេះ»៕