2024-03-20 18:09
437

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍កម្រិតយជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះថា សម្តេចបមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «នៅថ្ងៃខាងមុខប្រទេសយើងនឹងមានបុរីជនបទ សម្រាប់ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពផាសុខភាព និងសមរម្យបំផុត»។

សម្តេចធិបតី នាយកដ្ឋមន្ត្រី បានថ្លែងថា «តាមរយៈការសាកសួរទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផែនការមួយបង្កើតឱ្យមាន “បុរីជនបទ” ដែលពីមុខធ្លាប់តែឭបុរី១០០ខ្នង បុរីទន្លេបាសាក់ ឬបុរីផ្សេងៗ…. ប៉ុន្តែបន្តិចទៀតមានបុរីជនបទដែលសហការគ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធព្រោះ “បុរីជនបទ” សំដៅរៀបចំភូមិ ឃុំរបស់ប្រជាពលរដ្ឋឱ្យសាកសមប្រជាពលរដ្ឋរស់នៅទាំងជីវភាព ទាំងកិត្តិយសឱ្យសមរម្យ រួមទាំងលទ្ធភាពដែលអាចធ្វើទៅបាន»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការកសាងផ្លូវ ថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត សាលារៀន និងមន្ទីរពេទ្យ ដែលគោលការណ៍ត្រូវធ្វើតទៅមុខទៀតដោយរៀបបានខ្លះហើយ និងត្រូវបន្តធ្វើទាំងអស់នេះ គឺធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋតែម្តង»៕