កំពង់ស្ពឺ៖ ក្រសួងរ៉ែនឹងថាមពលគ្រោងនិងចាត់វិធានការក្តៅចំពោះក្រុមគ្រឿងចក្រទាំងឡាយណា ដែលធ្វើអាជីវកម្មកាយអាចម៌ដី គ្មានច្បាប់អនុញ្ញាតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គ្រាដែលកន្លងទៅឃើញថាមានគ្រឿងចក្រមួយក្រុមបានធ្វើ អាជីវកម្មកាយនិងដឹកអាចម៌ដីលក់ ដោយគ្មានច្បាប់អនុញ្ញាត ហើយនៅតែគឃ្លើនជាមួយមន្ត្រីជំនាញជាច្រើនលើកច្រើនសារទៀតផង ។
បើតាមសម្តីលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែនិងឋាមពល ខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីរសៀលថ្ងៃទី២០ខែមីនាឆ្នាំ២០២៤ ថាក្រសួងរ៉ែនឹងថាម ពល និងចាត់មន្ត្រីជំនាញ ដើម្បីចុះសហការជាមួយមន្រ្តី មូលដ្ឋានធ្វើការស្រាវជ្រាវ ជា មួយក្រុមគ្រឿងចក្រមួយក្រុម ដែលបានធ្វើអាជីវកម្មដឹកអាចម៌ដីនិងថ្មយកមកចាក់នៅ ទីតាំងមួយកន្លែងស្ថិតក្នុងភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈដែល កន្លងមកក្រុមគ្រឿងចក្រនេះ ត្រូវបានមន្រ្តីជំនាញធ្លាប់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ចំនួនពីរដង ប៉ុន្តែពួកគេនៅតែបន្តសកម្មភាពដដែល ។
ជាមួយគ្នានោះដែរលោកប៊ិន ថេត ក៏បានគូសបញ្ជាក់ឲ្យដឹងដែរថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះមន្ទីរជំនាញរ៉ែនិងឋាមពល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រី អធិការកិច្ចក្រសួង និងបើកកិច្ចប្រជុំនៅមន្ទីរ រ៉ែនឹងថាមពល ដើម្បីឲ្យភាគីខាងគ្រឿង ចក្រយកឯកសារដែលពាក់ព័ន្ឋនិងអាជីវកម្មមកពិនិត្យ ហើយប្រសិនបើរកឃើញថាមិនមានលិខិតអនុញ្ញាតទេនោះ មន្រ្តីជំនាញនិងមានវិធានការតាមផ្លូវច្បាប់ ។