កោះកុង ៖ រថយន្ត លុចស៊ីស អ.អ៊ិច ៣០០ មួយគ្រឿង បើកបរក្នុងស្ថានភាពស្រវឹង បុកគៀបជាប់និងបង្គោលភ្លើងមុខផ្ទះសំណាក់ សាន់នី កាលពីវេលាម៉ោង១១-៣០នាទី នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
បើតាមការលើកឡើងពីមហាជនទូទៅ បានលើកឡើងថា ម្ចាស់រថយន្តខាងលើ បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ទើបបណ្តាលអោយរថយន្តរេចង្កូតកាត់តាមផ្ទះពលរដ្ឋ បង្រអោយខួចខាតទ្រព្យសម្បត្តិមួយចំនួន រហូតបុកគៀបជាប់និងបង្គោលភ្លើងទៅមុខលែងរួច ។អធិការរងក្រុងខេមរភូមន្ទ ទទួលបន្ទុកចរារចរ លោក ជុន គា បានបញ្ជាក់ថា រថយន្តបង្កខាងលើ មានម៉ាកលុចស៊ីស អ.អ៊ិច៣០០ ពណ័ប្រផេះ ពាក់ស្លាកលេខ កោះកុង 2A.3237 បើកបរដោយឈ្មោះ ដា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
លោកអធិការរងបានបញ្ជាក់បន្ថែមថា មូលហេតុដែលបង្កអោយកើតគ្រោះថ្នាក់ខាងលើ គឺដោយសារ អ្នកបើកបររថយន្ត បានគេចពីម៉ូតូ ទើបរេចង្កូតទៅបុកគៀបជាប់នៅចន្លោះបង្គោលភ្លើងតែម្តងមកទល់និងម៉ោងនេះ គឺនៅពុំទាន់យកចេញបាននៅឡើយ តែមិនបានបង្កអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃឡើយ ដោយគ្រាន់តែធ្វើអោយមានការខូចខាតនូវទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុណ្ណោះ ហើយភាគីអ្នកបើកបររថយន្ត ក៏បានចេញមុខទទួលទូទាត់សំណងខូចខាតទាំងនោះផងដែរ ។
ប្រភពខាងលើបានបន្តទៀតថា បើទោះបីជាមានការសងសំណងទៅដល់ភាគីពាក់ព័ន្ធយ៉ាងណាក្តី ក៏រថយន្តខាងលើ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងខមេរភូមិន្ទ ដើម្បីរងចាំការដោះស្រាយផងដែរ ។
លោកអធិការរងក្រុងបានសំណូមពរទៅដល់អ្នកបើកបរយាន្តគ្រប់ប្រភេទ មេត្តាបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ជៀសវៀងការបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរហូសល្បឿនកំណត់ក្នុងទីប្រជុំជន ដែលជាហេតុនាំអោយមានការបង្ករគ្រោះថ្នាក់ទៅដល់អ្នកដទៃជាយថាហេតុ ៕