ភ្នំពេញ៖ ដោយសារក្តីបារម្ភពីសុវត្ថិភាពរបស់កូនស្រីឪពុកបង្កើតបានកាន់រូបថតមួយសន្លឹកប្រកាសស្វែងរកបន្ទាប់ពីបានបាត់ខ្លួនដោយមិនដឹងមូលហេតុ។
ក្មេងស្រីដែលបានបាត់ខ្លួនមានឈ្មោះ កុសល លីតា អាយុ ១៣ឆ្នាំ បានបាត់ចេញពីផ្ទះនៅម៉ោងប្រមាណ ៥ព្រឹកនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិមង្គល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់ឈ្មោះ សាយ កុសល ជាឪពុកក្មេងស្រីបាត់ខ្លួនបានអះអាងថា មុនពេលបាត់ខ្លួនកូនស្រីជិះកង់ឌុបប្អូនទៅសាលារៀនរួចយកត្រឡប់មកផ្ទះវិញ ហើយក៏បានគំរាមប្អូនស្រីថា «កុំប្រាប់ឪពុកម្តាយដោយមានក្មេងប្រុសម្នាក់នាំយកទៅដោយផ្ញើលុយឱ្យគាត់ចំនួន ១០ម៉ឺនរៀល ក៏បាតរហូតដល់ពេលនេះពុំទាន់បានដំណឹងឡើយ»។
ឪពុកក្មេងស្រីខាងលើបានអំពាវនាវសូមបងប្អូននៅក្នុងសង្គម facebook ជួយផ្តល់ដំណឹងដល់គាត់ជាឪពុកតាមរយៈលេខទូរស័ព្ទ 077 895520 / 097 78162783 / 096 4945791និងសំណូមដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយស្វែងរកកូនស្រីរបស់គាត់ដោយក្តីអនុគ្រោះ ព្រោះគាត់កំពុងព្រួយបារម្ភពីសុវត្ថិភាពកូនយ៉ាងខ្លាំង៕ (វីដេអូឪពុកក្មេងស្រី)