2024-03-22 17:36
339

".វាលរហាលកេស អាវៀន"ជាតំបន់អភិរក្សពូជត្រីនិងហ្វូងសត្វស្លាបចម្រុះជាច្រើនប្រភេទ ដែលក្នុងនោះ ភ្ញៀវអាចបានឃើញសត្វស្លាប់ទឹកដែលទុំនៅជាប្រចាំគ្រប់ពេលនិងបានឃើញសត្វច្រើននៅពេលល្ងាចទល់យប់ ជាវេលាដែលហ្វូងសត្វហើរវិលពីរកចំណីមកទ្រនំវិញ ។

 វាស្ថិតនៅខាងត្បូងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យវាមានចម្ងាយ២៣គ.មពីទីរួមខេត្តឬសិរីសោភ័ណ។ មានចុងបញ្ចប់នៃស្ទឹងសិរីសោភ័ណឬទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី ដែលជាស្ទឹងធំនិងវែងជាងគេបង្អស់ឆ្លងកាត់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

 លោក ខុង ប៊ុន មេឃុំស្នួលមានជ័យនិងជាប្រធានសហគមន៍តំបន់អេកូទេសចរបែបធម្មជាតិនៅអភិរក្ស វាលរហាលកេសអាវៀនអោយសារព័ត៌មានដឹងកាលពីថ្មីៗនេះថា៖ មានជិត១០ប្រភេទដែលជាសត្វស្លាបសំខាន់ៗដូចជាក្រៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុំ មាន់ទឹក ជាដើម។ក្រៅពីនោះសត្វកុកដែលរាប់មិនអស់។

សូមរំលឹកថា តំបន់នេះ អាចចែកជា២ ផ្នែក ៖

 ទី១ - ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆៈជាតិចម្រុះដូចជាត្រីរ៉ស ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង....។ វាមានទំហំចំនួន០៥ហិកតា ដែលហៅថារហាលកែស។

 និងទី២ - ជាផ្ទៃទឹក និងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំពងកូននិងរកចំណីក្នុងចំនួនរាប់ម៉ឺនក្បាល (បូកនឹងកកុផងមានដល់សែនក្បាល) មានទំហំចំនួន២៣ហិកតា ។ វាមានរាងក្រវេចក្រវៀន ដែលគេហៅថាអាវៀន ។ឈ្មោះរួមនៃទីអភិរក្សនេះគេហៅថាទីអភិរក្សរហាលកែស អាវៀន ។

 លោក ខុង ប៊ុន អោយដឹងបន្តថា : នៅឆ្នាំ២០២៤នេះ សហគមន៍និងឃុំបានអនុវត្តគម្រោងចំនួន២ គឺ១-ជីកប្រឡាយប្រវែងជាង៨គីឡូម៉ែត្រពីចុងផ្លូវលំជិតផ្លូវជាតិលេខ៦ ឬក្រោយវិទ្យាល័យឈ្នួរមានជ័យនាខាងជើងទៅត្បូងទៅទល់នឹងបឹងអភិរក្សរហាលកេសដើម្បីអោយភ្ញៀវទេសចរអាចជិះទៅកំសាន្តលេងនារដូវវស្សា។

 ២-ការលើកផ្លូវប្រវែងជាង៣គីឡូម៉ែត្រតភ្ជាប់ពីផ្លូវភូមិរពាក់ឃុំនេះដែលភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅដល់តំបន់អាវៀន ទីអភិរក្សសត្វស្លាប។ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងជាប្រយោជន៍សម្រាប់កសិករបានទឹកស្រោចស្រពដំណាំស្រូវនិងបន្លែ ។ 

 ៣-ភ្ញៀវអាចធ្វើដំណើរតាមផ្លូវខេត្តលេខ១៥៦ដេ មង្គលបុរី- ព្រះនេត្រព្រះ ដល់ត្រងស្ពាននិងវត្តស្រមោចភូមិស្រមោចឃុំ /ស្រុកព្រះនេត្រព្រះ ត្រូវចុះទៅជើងក្នុងចម្ងាយប្រមាណជាង២គម ។ក៏គ្រោងពង្រីកហ៊ុំព័ទ្ធតំបន់នេះ អោយធំឡើងបានជាង៣០ហិចតា ។

 ពោលគឺផ្លូវទឹកមួយខ្សែនេះនឹងបម្រើដល់វិស័យទេសចរណ៍នារដូវវស្សាខាងមុខនេះ ដែលជាមធ្យោបាយអាចនាំភ្លៀវទេសចរណ៍ឆ្ពោះទៅកាន់សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះអាវៀន ។

 ប្រវត្តិតំបន់នេះ   វាជាទំនប់ស្ទាក់បំបែក បង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ(ឆ្នាំ១៩៧៥-៧៩ ) ។