(កែប) កាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកែបដែលមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋបានរួចរាល់១០០ភាគរយ នៅសល់តែការបិទផ្សាយជាសាធារណៈ និងដំណាក់កាលចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុប៉ុណ្ណោះដោយឡែកសម្រាប់ការចែកប័ណ្ណកម្មសិទ្ធិថ្ងៃនេះ ជាការចែកលើកទី១៤ហើយ ក្នុងចំណោមភូមិទាំង១៨ នៃខេត្តកែបទាំងមូល។
នេះបើយោងតាមឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនម្ចាស់ ក្បាលដីស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍បន្តថា នៅទូទាំងខេត្តកែប នៅសល់ភូមិចំនួន ៤ ទៀត ដែលនៅមិនទាន់ចែកប័ណ្ណមាន ភូមិទូលសាងាំ ភូមិអង្កោល នៃឃុំអង្កោល ភូមិចំការបី នៃឃុំពងទឹក ក្នុងស្រុកដំណាកចង្អើរ និងភូមិថ្មី ក្រុងកែប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏បានសង្កត់ធ្ងន់ថា ប័ណ្ណកម្មសិទ្ធិនេះជាភស្តុតាងបញ្ជាក់ពីភាពស្របច្បាប់ ដែលត្រូវបានការពារ ដោយច្បាប់ និងធានាដោយរដ្ឋ។
ទោះជាយ៉ាងណា ឯកឧត្តមអភិបាលខេត្តកែប បានណែនាំទៅដល់មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សុរិយោដី ខេត្តកែប ត្រូវធ្វើឲ្យបាននូវការចុះបញ្ជីដីធ្លី សាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ ដែលនាធាថា ផែនទី និងផែនដី ត្រូវតែបន្ស៊ីគ្នា ការធ្វើដូចនេះគឺដើម្បីឈានទៅបញ្ចប់ឲ្យបាន នូវជម្លោះផ្សេងៗដែលកើតមានពាក់ព័ន្ធបញ្ហាដីធ្លីនេះ។
តែទោះបីជាយ៉ាងណា ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ឱ្យដឹងទៀតថា ខេត្តកែប គឺមានតិចតួចណាស់ ដែលកើតមានទំនាស់ដោយសារបញ្ហារឿងដីធ្លីមួយនេះ។(សឹង រ៉ាត់)