2024-03-24 18:16
285

សៀមរាប៖ រឿងរ៉ាអំពើឃាតកម្មដ៏កម្រនឹងជួបប្រទះធ្វើឱ្យសមត្ថកិច្ច និងមហាជនស្ទើតែមិនជឿ ដោយស្ត្រីជាម្តាយបង្កើតចិត្តតិរិច្ឆានបានរួមគំនិតជាមួយប្តីចុងទី៤ វាយធ្វើទារុណកម្មលើកូនប្រុសអាយុ០២ឆ្នាំ រួចទុកចោលចូលដេករួមមេត្រីជាមួគ្នាយ៉ាងរំភើយ រហូតដល់ដឹងកូនស្លាប់នាំគ្នាយកសពទៅកប់ក្បែរបង្អន់អនាម័យគោលបំណងបិទបាំងព័ត៌ ប៉ុន្តែករណីនេះត្រូវបានបែកការណ៍ដល់សមត្ថកិច្ចនគរបាលជំនាញផ្នែកព្រហ្មទណ្ឌស្រាវជ្រាវឈានដល់ឃាត់ខ្លួនប្តីប្រពន្ធទាំងពីរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់។
តាមប្រភពព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះថា កម្លាំងសមត្ថកិច្ចអធិការដ្ឋានស្រុកស្វាយលើ ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យពីរប្តីប្រពន្ធសម្លាប់ដែលរួមគំនិតវាយធ្វើបាបកូនអាយុ២ឆ្នាំ យ៉ាងព្រៃផ្សៃបំផុត និងព្យាយាមបំបិទភស្តុតាងដោយកប់សពក្បែបង្គន់។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត ភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល និងទី២- ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើត ភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្ន ភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ 
សមត្ថកិច្ចបានឱ្យដឹងទៀតថា អំពើឃាតឃាតកម្មម្តាយបង្កើត និងប្តីចុងរួមគំនិតគ្នាសម្លាប់កូននេះ កើតឡើងកាលពីវេលាម៉ោង ២០និង០០នាទី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
ករណីឃាតកម្មសម្លាប់កូនខាងលើផ្តើមដោយស្ត្រីឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ និងឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ ជាប្តីទី៤ (ជាឪពុកចុង) រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ប្រកបមុខរបរស៊ីឈ្នួលដាំដំឡូង និងបេះគ្រាប់ស្វាយចន្ទី។ លុះនៅវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នករស់ជិតខាងបានឮសម្លេងក្មេងប្រុសឈ្មោះ ផ្លាវ សុចិត្រា ស្រែកយំយ៉ាងខ្លាំង ដល់ព្រឹកថ្ងៃទី២២ ខែមីនា មិនឃើញកុមារានោះរត់លេងដូចសព្វដងក៏មានការសង្ស័យ និងរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលស្រុកស្វាយលើចុះមកធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធមកធ្វើការសាកសួរ ទើបបែកធ្លាយរឿងករណី «ឃាតកម្ម» ម្តាយ និងឪពុកចុងរួមគំនិតគ្នាវាយធ្វើទារុណកម្មលើកូនរហូតដល់ស្លាបរួចយកសពទៅកាប់ក្បែរបង្គន់អនាម័យដើម្បីបំបិទភស្តុងតាងតែម្តង។
ស្ត្រីជាជាឃាតករសម្លាប់កូនបង្កើតឈ្មោះ ហាក់ ហៃ បានសារភាពប្រាស់សមត្ថកិច្ចថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខ្លួនរួមរស់ជាឈ្មោះ យិន សុខលីន អាយុ ៣០ឆ្នាំ ជាប្តីទី៤ ដំបូងឡើងប្តីមិនដែលបង្ហាញពីអារម្មណ៍ស្អប់ខ្ពើមកូនទេ ប៉ុន្តែទើបមួយរយៈចុងក្រោយនេះ ដោយសារឃើញរូបខ្លួនឆាតជាមួយឈ្មោះ ប៉ាត ផ្លាវ ប្តីទី៣ ទើបគេមានការខឹងសម្បារ ហើយប្រើហិង្សាកុមារារងគ្រោះជាបន្តបន្ទាប់។ លុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ២០និង០០នាទី ប្តីទី៤របស់ខ្លួនបានធ្វើសកម្មភាពចាប់ដៃខាងឆ្វេងកូនដែលកំពុងដេងលក់លើកយួរផុតពីកម្រាលទៅដាក់លើភួយនៅជ្រុងម្ខាង ដើម្បីប្រតិបត្តិការ….ពេលនោះកូនក៏ភ្ញាក់យើយស្រែកយំប្តីបានស្រែកគំរាមកូនថា «អាត្រាស្ងាត់ កុំមាត់ ឆាប់គេង» ប៉ុន្តែកូននៅតែបន្តយំខ្លាំងឡើងៗទើបប្តីស្ទុះទៅវាយចំដើមទ្រូងមួយដៃស្តាំ កូនរឹតតែស្រែកយំរឹតតែខ្លាំងទៅៗ ទើបច្របាច់ក ខ្ទប់មាត់ និងច្រមុះ បានប្រហែល ២០វិនាទីទើបលេងវិញ។
ស្ត្រីជាម្តាយចិត្តអប្រិយរួមគំនិតជាមួយប្តីទី៤ សម្លាប់កូននោះ បានសារភាពទៀតថា ចាប់លើកជើងកូនខាងឆ្វេងដាក់ក្បាលចុះក្រោមទល់នឹងខ្នើយហើយវាយដោយក្តាប់ដៃខាងស្តាំចំត្រង់ស្លាបប្រជៀវបោះទៅលើកម្រាល និងមកវាយក្បាល គុម្ពត្រចៀកផ្នែកខាងឆ្វេងក៏ប្រកាច់ដកដង្ហើមចង្រិតទើបខ្លួន (ម្តាយ) យកភួយទៅដណ្តប់ឱ្យកូន និងបាននាំខ្លួនចូលដេកអោបគ្នាយ៉ាងព្រងើយដោយប្តីនិយាយថា «កូនវាមិនអីទេ!»។
លុះស្រាប់តែវេលាម៉ោង ០៤និង០០នាទីទាបភ្លឺថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនស្លាប់ និងបើកភ្លើងទូរសព្ទបំភ្លឺឃើញលាមកកូននៅលើកម្រាល ព្រមទាំងយកដៃច្រត់ដើមទ្រូងកូនក៏មានហៀរទឹកនោមចេញមក បន្ទាប់មកខ្លួនបានយកកូនទៅងូតទឹកសំអាតខ្លួនពាក់ខោរអាវឲ្យកូន ហើយបុរសជាប្តី (យិន សុខលីន) បានលើកដៃសំពះអង្វរប្រពន្ធកុំប្តឹងប៉ូលិសអីមិនចង់ជាប់គុកទេ និងមិនរត់ទៅណាទេ គឺបន្តរស់នៅជាមួយគ្នារហូត។ ដោយរៀបចំគំរោងទុកសពកូនដល់ល្ងាច ដើម្បីកុហកម្តាយ (ជីដូនសព) ប្រាប់ថាស្លាប់ដោយជម្ងឺ ប៉ុន្តែនៅម៉ោង ០៨និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមានក្លិនតិចៗ ទើបខ្លួន និងប្តីសម្រេចយកសពទៅកប់ក្នុងដីជាប់ និងលូបង្គន់ក្រោយផ្ទះតែម្តង។
លុះដល់ម៉ោង ១៦និង៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងសមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកស្វាយលើចុះនាំ ខ្លួនពីរនាក់ប្តីប្រពន្ធមកធ្វើការសួរដោយខ្លួនបានសារភាពថា «អំពើដ៏សាហារឃោរឃៅខាងលើប្រព្រឹត្តលើកូនខ្លួនធ្វើតែម្នាក់ឯងប៉ុណ្ណោះ ដោយសារអាណិត និងស្រឡាញ់ប្តី។ ម្យ៉ាងទៀតគាត់មានកូនដើមត្រូវចិញ្ចឹមហើយខ្លូនពុំមានកូននៅជាមួយទៀតទេ»។

ស្ត្រីជាម្តាយបានសារភាពបន្ថែមថា «កន្លងមកខ្លួនធ្លាប់ប្រើហិង្សាជាច្រើនលើកទៅលើកុមាររងគ្រោះតាំងពីគេមានអាយុ ៨ខែ រហូតមកថ្ងៃស្លាប់ដោយការប្រើហិង្សានោះ គឺវាយកូនដោយប្រើដៃដោយប្រើរំពាត់ និងវាយដោយដើមដំឡូងមីជាដើមបណ្តាលកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួនជាច្រើន»។
ចំណែកជនសង្ស័យឈ្មោះ យិន សុខលីន ជាឪពុកចុង បានសារភាពដោះសារថា «រូបគេធ្លាប់ប្រើហិង្សាលើកុមាររងគ្រោះ ប៉ុន្តែចំពោះករណីឃាតកម្មខាងលើនេះខ្លួនមិនបានប្រព្រឹត្តនោះទេ»។
តាមការពិនិត្យរបស់សមត្ថកិច្ចំនាញលើសាកសពកុមារារងគ្រោះ មានស្នាមជាំផ្នែកក្បាល និងផ្ទៃមុខផ្នែកខាងឆ្វេង, ស្នាមដាច់រលាត់ចុងភ្នែកឆ្វេង, បាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងមានស្នាមដាច់រលាត់កខាងស្តាំ។ វត្ថុតាងដកហូត ដាវសាំម៉ូរៃ ចំនួន ០១ដើម ប្រវែង ៧០សង់ទីម៉ែត្រ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង ដោយបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕