(ពោធិ៍សាត់)៖ ក្រោយមានការផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុក អំពីព្រះពុទ្ធរូបផ្ចាញ់មារ ១ព្រះអង្គ ដែលមានលក្ខណៈ មិនស្អាតល្អ ស្ថិតក្នុងបរិវេណវត្តវាល ក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នោះ, នៅពេលនេះក្រុមជាងជំនាញ បានធ្វើការកែសម្រួលសារជាថ្មី ប្រកបដោយរចនាបទយ៉ាងរស់រវើក ស្របតាមប្រពៃណីនៃព្រះពុទ្ធសាសនា នឹងត្រូវធ្វើពិធីអភិសេក រួមជាមួយពិធីឆ្លងចូឡាមុនីចេតិយ ដែលមានតម្លៃសរុបប្រមាណជិត២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
សម្រាប់ពិធីបុណ្យពុទ្ធាភិសេក ព្រះអង្គផ្ចាញ់មារ និងឆ្លងចូឡាមុនីចេតិយដ៏ស្កឹមស្កៃនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤នេះ ដោយបានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះព្រហ្មាភិរ័ត្ន កែវ កន ព្រះមេគណខេត្ត, នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក និងលោកជំទាវ កាន់ ចន្ទ្រា ទៀវិញ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ មួយចំនួនទៀត។
សូមជម្រាបជូនថា ព្រះពុទ្ធរូបផ្ចាញ់មារ ត្រូវបានកសាងឡើង អំឡុងឆ្នាំ២០០៩មកម៉្លេះ ក្រោមការផ្តួចផ្តើម របស់ព្រះចៅអធិការវត្តវាល។
ព្រះពុទ្ធរូបនេះ សាងសង់ឡើងមានកម្ពស់២៩ម៉ែត្រ និងមានព្រះភ្នែន២១ម៉ែត្រ។ ការកសាងព្រះពុទ្ធរូបនេះ បានប្រើប្រាស់ជាង ដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូប នៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវ តាមក្បួនខ្នាតនោះនៅឡើយទេ។ តាមការពិនិត្យជាក់ស្តែង បើយើងមើលចំពីមុខ ព្រះភ័ក្ត្រព្រះអង្គ ពិតជាមានទម្រង់សមរម្យ ជាងមើលពីចំហៀង។
ក្រោយផ្ទុះការរិះគន់ តាមបណ្តាញសង្គមហ្វេសប៊ុក ព្រះពុទ្ធរូបផ្ចាញ់មារនេះ ក៏ត្រូវបានកសាង ជួសជុល និងកែសម្រួលព្រះភ័ក្ត្រឡើងវិញ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នឹងបានរួចរាល់ជាស្ថាពរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ដែលជាការឧបត្ថម្ភ របស់ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា ទៀវិញ និងឯកឧត្តម វណ្ណ ប៊ុនលៀង និងលោកជំទាវ កុយ ណារុន សរុបថវិកាចំនួន ១៩,០០០$ (មួយម៉ឺនប្រាំបួនពាន់ដុល្លារ)។ ចំពោះចូឡាមណីចេតិយ ដែលកសាងអំពីបេតុង មានទំហំ២២ម៉ែត្របួនជ្រុង និងកម្ពស់២៧ម៉ែត្រ ចាប់ផ្តើមសាងសង់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ រួចរាល់ជាស្ថាពរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដែលជាការឧបត្ថម្ភ របស់ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា ទៀវិញ, ឯកឧត្តម វណ្ណ ប៊ុនលៀង និងលោកជំទាវ កុយ ណារុន រួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ សរុបថវិកាចំនួន ៦៥៣,៨៤៩,៣០០៛ (ប្រាំមួយរយហាសិបបីលាប្រាំបីសែនបួនម៉ឺនប្រាំបួនពាន់បីរយនរៀល)៕