ភ្នំពេញ៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាជិះម៉ូតូមួយគ្រឿងមកបាញ់ស្តារកាណុងក្បែរហាងផឹកស៊ី "ជ្រោះបាត់ស្នេហ៍" អស់មួយបង់ធំបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចរួចគេចខ្លួនបាត់ស្រមោលតែម្តង។
ហេតុការណ៍ បាញ់បោះសេរីគ្មានសណ្តាប់ធ្នាប់ខាងលើនេះ កើតឡើងនៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្បែរទីតាំង "ជ្រោះបាត់ស្នេហ៍" ផ្លូវបេតុង ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុខ្មាន់កាំភ្លើងបានជិះម៉ូតូមួយគ្រឿង ម៉ាក Click មិនស្គាល់ស្លាកលេខបានជិះម៉ូតូមកដល់ក្បែរ "ជ្រោះបាត់ស្នេហ៍" បាញ់អស់ប្រមាណជាង ១០គ្រាប់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុពិនិត្យរកឃើញសំបកគ្រាប់កាទូស្ស ចំនូន១២គ្រាប់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផ្លូវច្បាប់៕