2024-03-27 11:37
201

ព្រះវិហារ៖ ដោយមានការយកចិត្តទុកដាក់នឹងវិស័យសន្តិសុខសណ្តាប់ ស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមការដាក់បទបញ្ជា យ៉ាងតឹងរឹង នឹងបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលបាលខេត្ត ក្រុមវេនប្រចាំកាទី3 បានសហការជាមួយ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នឹងអធិការដ្ឋាន នគរបាលក្រុងព្រះវិហារ ដឹកនាំអនុវត្តផ្ទាល់ដោយលោក វរសេនីយ៍ឯក គង់ គា  បានដឹកនាំកម្លាំង ចុះល្បាតតាមទីសាធារណ:ក្នុងភូមិសាស្រ្ត ក្រុងព្រះវិហារ ជាលទ្ធផល សមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងទំនើងប្រុស ស្រី ដើរលេងយប់ អង្គុយផឹកស៊ីតាមផ្លូវនឹងអង្គុយលេងតាមទីសាធារណ:បានចំនួន10នាក់ ស្រី01នាក់ ម៉ូតូចំនួន6គ្រឿង ។ 

នេះបើតាមការបញ្ជាក់ ពីលោកវរះសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមក្មេងទំនើង ប្រុសស្រី១០នាក់ខាងលើ បច្ចុប្បន្នសមត្ថកិច្ច បាននាំខ្លួនមកកាន់ ស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីធ្វើការអប់រំ នឹងរងចាំឲ្យអាណាព្យាបាល មកទទួល នឹងធានាពួកគេយកទៅលំនៅដ្ឋានវិញ ។ 

លោកបានបញ្ជាក់ទៀតថា កាលពីសប្តាហ៍មុន កាលពីថ្ងៃទី ២១ មីនា ឆ្នាំ២០២៤ កន្លងទៅ ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដឹកនាំអនុវត្តដោយរូបលោកផ្ទាល់ លោកបានដឹកនាំកម្លាំងធ្វើប្រតិបត្តិការ ប្រមូលក្រុមក្មេងៗទំនើងប្រុសស្រីផឹកសុីតាមផ្លូវ នឹងអង្គុយលេងតាមទីសាធារណះ នៅក្នុងក្រុងព្រះវិហារ បានចំនួន២៣នាក់ ប្រុស១៨នាក់ ស្រី៥នាក់ ក្នុងនោះសមត្ថកិច្ចក៍បានធ្វើការអប់រំធ្វើកិច្ចសន្យា ឲ្យអាណាព្យាបាលពួកគេមកធានាទទួលទៅកាន់លំនៅឋានរៀងៗខ្លួនវិញអស់ហើយ ៕ 
ដោយ៖ ទ្រី សុផល