2024-03-28 15:19
271

ខេត្តប៉ៃលិនៈ ដោយសារតែការធ្វែសប្រហែសត្រឹមតែមួយប៉ប្រិចភ្នែកបានធ្វើឲ្យក្មេងប្រុសអាយុពីរឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ ២០២៤ ស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូុលដ្ឋានបានឲ្យដឹងថា សពក្មេងប្រុសរងគ្រោះឈ្មោះណាស់ សំណាង ភេទប្រុស អាយុ ២ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។មុនពេលកើតហេតុម្តាយ ជាប់រវល់ធ្វើការងារផ្ទះ ចំណែកកុមាររងគ្រោះក៏បានដើរទៅលេងទឹកស្រះនៅខាងក្រោយផ្ទះ ក៏ស្រាប់តែបណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌  តែម្តង ។

ក្រោយកើតហេតុបន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះសមត្តកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយអ្នកគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថាកុមាររងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោយពិនិត្យរួចក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។