2024-03-30 11:17
313

ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេតរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនឧក្រឹត្យជនម្នាក់ ជាអតីតមន្ត្រីប៉ូលិសរបស់សហរដ្ឋអាមេរិក រួចបញ្ជូនឱ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់គេវិញ ដើម្បីផ្តន្ទាទោសតាមអាមេរិក។

អតីតមន្ត្រីប៉ូលិសរបស់ហរដ្ឋអាមេរិកដែលជាប់សង្ស័យជាឧក្រឹត្យជន ត្រូវបានចាប់ខ្លួនតាមដីការស្វែងរកចាប់ខ្លួនរបស់តុលាការទីក្រុង Washington សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ហើយត្រូវបានបញ្ជូនចេញពីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ។

ឧក្រិដ្ឋជនជាអតីតមន្ត្រីប៉ញលិសមានឈ្មោះ Philip Alan Rogers អាយុ ៥៨ឆ្នាំ ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទ៖ «រំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់» ហើយការចាប់ខ្លួនជនត្រូវចោទរូបនេះ គឺជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិកតែម្តង៕