2023-05-01 16:35
476


ទីក្រុងឡុងដ៍៖ ចក្រភពអង់គ្លេស ដែលជាម្ចាស់ជំនួយធំទី២សម្រាប់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក នៅពេលថ្មី២នេះ បានសម្រេចផ្តល់ជំនួយផ្នែកយោធានូវទំហំទឹកប្រាក់ចំនួន២,៨ពាន់លានដុល្លារ ដល់ទីរដ្ឋាភិបាលទីក្រុង ដើម្បីពង្រឹងសមត្ថភាពកងទ័ពក្នុងការវាយបកដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ។


ការប្រកាសបែបនេះ ត្រូវទទួលរងការព្រមានពីរុស្ស៊ី  ម្តង ហើយ ម្តង ទៀត ថា ជំនួយ បែប នេះ គ្រាន់ តែអួសបន្លាយ ជម្លោះ នៅអ៊ុយក្រែន តែប៉ុណ្ណោះ។
ស្របតាមគំនិតផ្តួចផ្តើមដេញថ្លែសព្វាវុធនៅជុំបន្ទាន់ ដែលផុតកំណត់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ គេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ពីអ្នកផ្គត់ផ្គង់សព្វាវុធទូទាំងពិភពលោក ក្នុងការលក់មីស៊ីលរយៈចម្ងាយឆ្ងាញ ឬគ្រាប់រ៉ុក្កែត បាញ់ចេញពីដី ចេញពីសមុទ្រ ឬតាមអាកាស ដែលចម្ងាយពី១០០ ទៅ៣០០គីឡូម៉ែត្រ។
តម្រូវការដែលចង់បានសម្រាប់គ្រាប់រ៉ុក្កែតរួមមាន "ប្រូបាប៊ីលីតេទាបនៃការស្ទាក់ចាប់ សមត្ថភាពធ្វើផែនការបេសកកម្ម" និង "វិធីសាស្ត្រជ្រៀតចូលការពារដែនអាកាស ដើម្បីបង្កើនប្រូបាប៊ីលីតេនៃការវាយប្រហារដោយជោគជ័យ"។
នាពេលកន្លងមក ចក្រភពអង់គ្លេស ធ្លាប់បានផ្តល់ឲ្យទីក្រុងកៀវនូវប្រព័ន្ធបាញ់មីស៊ីលប្រភេទ M 270 ជាច្រើនគ្រឿង ដើម្បីបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយរហូតដល់៩០គីឡូម៉ែត្រ។
ប្រតិកម្មនឹងជំនួយសព្វាវុធរយៈចម្ងាយឆ្ងាយ រដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ជាក់ម្តងហើយម្តងទៀតថា កងកម្លាំងរុស្ស៊ីនឹងសម្រុកចូលកាន់ទីតាំងអ៊ុយក្រែន ក្នុងករណីបណ្តាប្រទេសលោកខាងលិចហ៊ានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់រដ្ឋាភិបាលទីក្រុងគៀវ។


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់សភាសហព័ន្ធថា «កាលៈទេសៈគួរតែច្បាស់ហើយសម្រាប់មនុស្សគ្រប់គ្នានៅទីនេះ គឺប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច បានបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន កាន់តែច្រើនឡើងៗ ដូច្នេះយើងនឹងជំរុញការគំរាមកំហែងនេះ ឲ្យទៅឆ្ងាយពីព្រំដែនរបស់យើង»។ 
លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានព្រមានថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងស្វែងរកគោលដៅវាយប្រហារថ្មីថែមទៀត ប្រសិនបើលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន នូវមីស៊ីលរយៈចម្ងាយឆ្ងាយ។ 
លោកពូទីនបានសង្កត់ធ្ងន់ថា «ប្រសិនបើមីស៊ីលទាំងនេះត្រូវផ្គត់ផ្គង់ យើងនឹងសម្រេចឲ្យច្បាស់លាស់ និងប្រើប្រាស់គ្រប់មធ្យោបាយរបស់យើង ដែលយើងមានគ្រប់គ្រាន់ ដើម្បីវាយប្រហារទៅលើគោលដៅ ដែលមិនទាន់បានវាយប្រហារ»។
ប្រទេសរុស្ស៊ីបានព្រមានថា ជំនួយយោធារបស់លោកខាងលិចដល់ក្រុងគៀវ បានត្រឹមតែអូសបន្លាយជម្លោះនៅអ៊ុយក្រែនប៉ុណ្ណោះ និងធ្វើឲ្យប្រទេសលោកខាងលិចប្រឈមមុខដោយផ្ទាល់ជាមួយប្រទេសរុស្ស៊ី ដោយអង្គការណាតួជាអ្នកចេញមុខធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ។
ប្រតិកម្មនឹងជំនួយផ្នែកយោធាដ៏ច្រើនសម្បើមដល់ប្រទេសអ៊ុយក្រែននេះ ប្រជាជនអង់គ្លេស បាននិយាយរិះគន់ថា ហេតុ អ្វី បាន ជា ចក្រភព អង់គ្លេស ខ្ជះខ្ជាយ លុយ ច្រើនម្លេះ សម្រាប់ ប្រទេស  មិន មែន ជា សមាជិក អង្គការណាតូ? តើយើងគួរយកលុយពីអ្នកបង់ពន្ធបន្ថែមទៀត នៅពេលប្រជាជនអង់គ្លេសកំពុងរងទុក្ខវេទនា?។ ហាងស្រា 2 កន្លែងក្នុងមួយថ្ងៃ ហាងនៅក្នុងប្រទេសអង់គ្លេសត្រូវក្ស័យធន ដោយសារមិនអាចបង់ថ្លៃវិក្កយបត្រ។ ចុះហេតុអ្វី បាន ជា អ្នក នឹង បញ្ជូន មីស៊ីល ទៅ ប្រទេស  ដែល បាន ចាញ់សង្គ្រាមទៅ ហើយ?
ចំណែកអ្នករិះគន់ម្នាក់ទៀត បានបញ្ចេញយោបល់ថា គ្រប់គ្នាដឹងថា រុស្ស៊ីមិនអាចចាញ់បានទេ។ រុស្ស៊ីមានយោធាខ្លាំងៗច្រើនណាស់ និងមានខាងបច្ចេកវិទ្យាខ្ពស់ជាតនៅបណ្តាប្រទេសលោកខាងលិច។ ខ្ញុំគិតថា ចក្រភពអង់គ្លេសចង់ឲ្យអ៊ុយក្រែនប្រជាជនស្លាប់ទាំងអស់។ តើ អ្វី ទៅ ជា ការ ឈ្លក់ វង្វេង នឹង រុស្ស៊ី?៕