2024-04-02 06:04
31

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌទួលគោក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២:១០នាទីទៀបភ្លឺ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ (ប្រុស០២នាក់) (ស្រី០២នាក់) -នៅចំណុចបន្ទប់ជួលអត់លេខផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង។ 

ជនសង្ស័យមាន ៖
១.ឈ្មោះ ចាន់ វិសិដ្ន ហៅ អាកាំង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសបន្លែផ្សារនាគមាស ស្នាក់នៅបន្ទប់ជួលអត់លេខផ្លូវ៣៣៦ក្រុម២៨ភូមិ១០សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ(វិជ្ជមាន) ។ 

២.ឈ្មោះ ឆាយ សុខចន្ថា ហៅ ចន្ថាភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកឥវ៉ាន់ស្នាក់នៅផ្ទះលេខ៤៣ផ្លូវលេខ២ភូមិចាមសង្កាត់និរោធ៍ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ (វិជ្ជមាន)។
៣.ឈ្មោះ ចាន់ឆេងអ៊យ ហៅ អ៊យភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់លាសហាស្នាក់បន្ទប់ជួលអត់មានលេខផ្លូវ៣៣៦ក្រុម២៨ភូមិ១០សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ (វិជ្ជមាន)។

៤-ឈ្មោះ គ្នី ចាន្ថា ហៅ ចន្ថា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុស្នាក់នៅកន្លែងធ្វើការខេត្តកំពង់ស្ពឺ (វិជ្ជមាន)។

*វត្ថុតាងចាប់យកក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន( ចំនួន៣កញ្ចប់ តូចចំនួន២កញ្ចប់ធំល្មមចំនួន០១កញ្ចប់និងបំពង់កែវកែច្នៃ+ទុយោកែឆ្នៃសំរាប់ប្រើប្រាស់ចនួន០២និងម៉ូតូចំនួន០១គ្រឿងម៉ាកADVពណ៌សមានស្លាកលេខភ្នំពេញ 1iy 5531 ដែលមានតួ+ម៉ាសុីនM 5103266។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕