2024-04-03 15:30
290

(ភ្នំពេញ)៖     វីដេអូកាមេរ៉ាសុវត្ថិភាពប្រមាណ១នាទី ដែលត្រូវគេចែកចាយតាមបណ្ដាញសង្គមបានឃើញថា មានអ្នកថ្មើរជើង៣នាក់ បានដើរឆ្លងផ្លូវ ប៉ុន្ដែមកដល់ពាក់កណ្ដាលផ្លូវរថយន្ដខាងលើ បើកបរក្នុងល្បឿនយ៉ាងលឿន នៅក្នុងទីក្រុងក៏មកដល់ តែមិនបង្អង់ឡើង បើទោះបីឃើញអ្នកឆ្លងផ្លូវយ៉ាងណាក្ដី។

បុរសម្នាក់បើករថយន្ដមួយគ្រឿង ម៉ាក Mitsubishi Xpander ពាក់ផ្លាកលេខភ្នំពេញ2BU-4356 បានរងនូវការរិះគន់ដូចទឹកបាក់ទំនប់នៅលើបណ្ដាញសង្គម Facebook ក្រោយបើកប្រមាថដល់អ្នកដើរឆ្លងថ្នល់ និងបកត្រឡប់ក្រោយវិញបម្រុងបុកអ្នកដើរនោះថែមទៀត។

មិនអស់ចិត្តនៅពេលទៅហួសហើយនោះ ក៏ជាន់ហ្វ្រាំងឈប់ហើយបកត្រឡប់ក្រោយវិញ ក្នុងចេតនាចង់ដេញបុកអ្នកថ្នើរជើងទាំង៣នាក់នោះតែម្ដង។ ប៉ុន្ដែក៏ត្រូវអ្នកថ្មើរជើងនោះស្រែកនាំ ហើយរត់គេចទាន់ រួចអ្នកបើករថយន្ដក៏បើកហួសទៅបាត់។

ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្បែរស្តុបផ្សារមាន់អាំង។
យ៉ាងណាមិញករណីនេះ អ្នកបើករថយន្ដខាងលើបានរងនូវការរិះគន់ពីមហាជនពេញបណ្ដាញសង្គម ហើយបង្ហាញអំពីទង្វើអសីលធម៌ និងប្រមាថដល់អាយុជីវិតអ្នកដទៃ រហូតអ្នកខ្លះសំណូមពរឲ្យសមត្ថកិច្ច ហៅអ្នកបើកបរនាំមកអប់រំណែនាំថែមទៀត៕