2024-04-03 15:39
248

(បាត់ដំបង) ៈពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់ចូលមកស្រុកកំណើតវិញ តាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

បើតាមលោក ខុង យ៉ាត់លួង ប្រធានស្នាក់ការប្រចាំច្រកទ្វាអន្តរជាតិដូង បានអោយដឹងថា  ចាប់តាំងពីថ្ងៃទី៣១ ខែមីនា មកមានពលករខ្មែរប្រុសស្រីបានចាប់ផ្តើមនាំគ្នាចេញពីប្រទេសថៃចូលមកព្រះរាជាណាចក្រកម្ពុជាវិញបណ្តើរៗហើយក្នុងគោលបំណងជួបជុំក្រុមគ្រួសារ សាច់ញាតិ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅពេលដ៏ខ្លី ខាងមុខនេះ។

ការសម្រុកពីប្រទេសថៃរបស់ពលករខ្មែរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុក             កំរៀង រយះពេល ២ទៅ៣ថ្ងៃនេះ មានសរុបរហូតចំនួន ៦២៩៩នាក់ ក្នុងនោះពលករស្រីចំនួន ១៧៣៧នាក់ និងកុមារ តូចៗ ចំនួន ២៩៥នាក់ ហើយក្រៅពីពលករខ្មែរ ក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរ  ។