ភ្នំពេញ៖ បុរសសង្ហារម្នាក់ ត្រូវបានប្រើប្រាស់អំពើហិង្សាលើនារីម្នាក់ នៅបន្ទប់ជួលហើយបែកធ្លាយវីដេអូបង្ហោះចែកចាយលើបណ្តាញលើបណ្តាញសង្គមនោះ លោកឧត្តមសេនិយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកសាកសួរតាមនិតិវិធី។
នៅយប់ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យ ស្រាវជ្រាវ និងតាមចាប់ខ្លូនបុរសម្នាក់ បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល មកសាកសួរតាមនិតិវិធី បន្ទាប់ពីបានឃើញវីដេអូនៃអំពើហិង្សាត្រូវបង្ហោះលើបណ្តាញសង្គម។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ បានប្រើអំពើហិង្សាទៅលើស្រ្តីម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បុរសនោះយកមកសាកសួរ។
តាមរូបភាពននៃវីដេអូដែលបែកធ្លាយសកម្មភាពប្រើអំពើហិង្សាលើស្ត្រីរងគ្រោះ ត្រូវបានប្រភពនានាដាក់ការសន្និដ្ឋានថាជាលោក ដែន សូនី (Den Sony) ជាតារាល្បីអនឡាញ និងមនុស្សមានឥទ្ធិពលលើបណ្តាញសង្គម ប៉ុន្តែទោះបីជាយ៉ាងអង្គភាព msj tv មិនអាចស្វែងរកការបកស្រាយពីលោក ដែន សូនី បាននៅឡើយទេ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ៕