ទស្សនាវិដេអូៈ
កណ្តាល៖ ក្រុមប្រជាពលរដ្ឋដែលជាអាជីវករជាច្រើននាក់ បានអះអាងថា បានរងគ្រោះដោយការបានទិញដី និងតូបផ្សារសមុទ្រខៀវ (ផ្សារអាហារ២៤ម៉ោង) នាំគ្នាតវ៉ាទាមឲ្យឧកញ៉ា នួន អក ជាគ្រូជោយជ័យចេញមកដោះស្រាយជាមួយពួកគាត់ជាជនរងគ្រោះខាតបង់លុយកាត់ម្នាក់បាប់ពីជាង១ម៉ឺនដុល្លារ ពេលនេះ "អកលាទ្រនំហើយ"។ក្រុមអាជីវកររងគ្រោះបានផ្ទុះការតវ៉ា នៅថ្ងៃទ០១ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងទីតាំងគម្រោងសាងសង់ផ្សារសមុទ្រខៀវ (ផ្សារអាហារ២៤ម៉ោង) ក្នុងសង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។លោក ស៊ូ សេន ជាអាជីវកររងគ្រោះម្នាក់ដែលបានទិញតូប នៅផ្សារសមុទ្រខៀវ របស់ឧកញ៉ា នួន អក ដែលជាគ្រូបង្រៀនទ្រឹស្តីជោគជ័យ បានរៀបរាប់ប្រាប់សារព័ត៌មានថា "ពួកគាត់ជាជនរងគ្រោះដោយសារគម្រោងផ្សាររបស់ឧកញ៉ា នួន អក ហៅលោកគ្រូជោគជ័យ"។ លោកបន្តទៀតថា ក្រុមហ៊ុនលោកគ្រូជោគជ័យ បានបង្កើតគម្រោងផ្សារសមុទ្រខៀវនេះ ដោយគាត់ដីទំហំ៥ម៉ែត្រគុណ១០ម៉ែត្រដោយសន្យា និងធានានឹងធ្វើតូបផ្សារឲ្យអាជីវករ និងតម្រូវឲ្យបង់លុយមុខមួយប្លង់តម្លៃ ១,២០០០ ដុល្លារ និងមានអ្នកខ្លះលើសនឹងទៅទៀត។
អាជីវករ ស៊ូ សេន បានបន្តទៀតថា ម្ចាស់គម្រោងផ្សារនេះ បានសន្យាថា ៣ខែនឹងសាងសង់តូប ៦ខែក្រោយរួចរាល់ បើយ៉ាងយូ៨ខែ ប៉ុន្តែឥឡូវចាប់តាំងពីថ្ងៃប្រគល់លុយរហូតមកដល់ពេលនេះលើកជាង៣ខែទៅហើយ ប៉ុន្តែគាត់បានឲ្យក្រុមអាជីវករទៅធ្វើកិច្ចសន្យាថ្មី។ ជនរងគ្រោះជាតំណាងប្រជាពលរដ្ឋរូបនេះ បានលើកឡើងទៀតថា ពេលដែលសួរនាំរឿងនេះលោកគ្រូជោគជ័យ នួន អក គាត់ប្រាប់ថា "គាត់គ្មានលទ្ធភាពដោះស្រាយទេ ព្រោះដីនេះជួលពីគេហើយម្ចាស់គេយកដីវិញ" និងបានឲ្យក្រុមប្រជាពលរដ្ឋបន្តការសហការជាមួយគាត់ទៀត។តំណាងប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារឧកញ៉ា នួន អក ជាគ្រូជោគជ័យ ចំពោះអ្នកចាញ់បោកគម្រោងផ្សារសមុទ្រខៀវនេះ មានគ្នាប្រមាណជាង១០០នាក់។ ពលរដ្ឋជាអាជីវករ បានបន្ថែមទៀតថា មុនដំបូងក្រុមលោកគ្រូជោគជ័យ បានមកលើស្លាកអំពីគម្រោង រៀបចំប្រគុំតន្ត្រី ផ្សព្វផ្សាយយ៉ាងទូលំទូលាយអពីផ្សាររបស់គាត់ស្អីៗគ្រប់បែបយ៉ាង និងប្រាប់ប្រជាពលរដ្ឋថា "គាត់ជាគ្រូជោគជ័យ" សម្រាប់បងប្អូនអាជីវករចង់បានតូបរកស៊ីលក់-ដូរព្រោះតំបន់នេះជាបេះដូងនៃក្រុងតាខ្មៅតែម្តង។ តំណាងអាជីវករ បានបន្តថា ឧកញ៉ា នួន អក បានលក់តូបក្នុងគម្រោងនេះមួយកន្លែង ១២,០០០ដុល្លារ ក្នុងទំហំ៥ម៉ែត្រគុណ១០ម៉ែត្រ ប៉ុន្តែក្រោយពេលប្រមូលលុយបានច្រើនទៅបាត់ទើបបែករឿងដីនេះជួលគេហើយទៅឥឡូវម្ចាស់ដីគេយកវិញ។
ក្រុមអាជីវកររងគ្រោះ បានបញ្ជាក់ថា "ឧកញ៉ា នួន អក ជាគ្រូជោគជ័យ ប្រាប់ឲ្យអាជីវករដីនេះគាត់ជួលគេទេ ហើយគម្រោងផ្សារក៏បិទដែរ។ ចំពោះដែលគាត់ប្រមូលពីអាជីវករនោះ បើចង់បានវិញគាត់ចេញសែកឲ្យ ប៉ុន្តែមិនអាចបើលុយបានភ្លាមទេ ត្រូវរងចាំពី១ឆ្នាំទៅ១ឆ្នាំកន្លះទើបបើកបាន"។ ជនរងគ្រោះបានបញ្ជាក់ថា ក្រុមឧកញ៉ា នួន អក បានគេចវេសបាត់អត់ហើយទំនាក់ទំនងអត់បានទេ។សូមជម្រាបថា ស្ត្រីរងគ្រោះឈ្មោះ ហាស់ វណ្ណៈ អាយុ ៤៦ឆ្នាំ ជាអាជីវករ មានទីលំផ្ទះលេខ២៧២ នៅភូមិត្នោត ឃុំរការ ស្រុកពាតរាំង ខេត្តព្រៃវែង ជាម្ចាស់បំណុលបានសម្រេចប្តឹងឧកញ៉ា នួន អក ដែលជាគ្រូបង្រៀនទ្រឹស្តីជោគជ័យ ពាក់ព័នក្ធករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ «សែកស្អុយ» និងរំលោភលើទំនុកចិត្តចូលទៅតំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដើម្បីស្វែងរកយុត្តិធម៌ និងចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា ឧកញ៉ា នួន អក នៅភូមិញរ សង្កាត់កណ្ដាលជុំ ក្រុងច្បារមន ជាគ្រូបង្រៀនទ្រឹស្តីជោគជ័យ ជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ជាម្ចាស់រីស៊ត កំពត ឋានសួគ៌ និងជាម្ចាស់គម្រោងផ្សារអាហារសមុទ្រខៀវ អាហារ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាលទៀតផង៕