2024-04-09 11:36
357

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នេះ បានថ្លែងថា «ក្រសួងផែនការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើវិស័យផែនការ ស្ថិតិវិទ្យាសាស្តយ្រ សុខភាព សម្របសម្រួល និងគ្រប់គ្រង ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កសិកម្ម សម្រាប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រើប្រាស់រៀបចំផែនការអភិវឌ្ឍ និងការតាមដានត្រួតពិនិត្យតាមវិស័យរបស់ខ្លួន និងការងារប្រជាជន។ 

ជាមួយគ្នានេះ ក្រសួងផែនការ ក៏បានរៀបចំសម្របសម្រួលការងារបរិការអន្តរជាតិជាច្រើន រួមមាន៖ ការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការងារពង្រឹង និងតាមដានការអនិវឌ្ឍកម្មវិធី សកម្មភាព សន្តិសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍ, ការងាររៀបចំចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសកំពុងអភិវឌ្ឍទៅតិចតួច ដោយមានសាលាជាតិផែនការ និងស្ថិតិជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារៈសំខាន់លើវិស័យផែនការ ស្ថិតិ និងវិទ្យាសាស្ត្រស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។

ក្រសួងផែនការនឹងកំពុងពង្រឹងការងារកិច្ចសហប្រត្តិបត្តិការអន្តរជាតិជាមួយ និងបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកជាទ្វេភាគី និងជាពហុភាគី និងបានគិតគូបង្កើតយន្តការសម្របសម្រួលការងារសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ។ ក្នុងនោះក្រសួងក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងផែនការ ដើម្បីប្រមូលផ្ដុំគ្រប់គ្រងលើទិន្នន័យច្រើនប្រភេទកំពុងនៅរាយប៉ាយគ្នា ដែលកំពុងផ្ទុក និងបង្ហោះដោយក្រុមហ៊ុនឯកជន និងស្ថាប័នដ៏ទៃ មានដូចជា ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទិន្នន័យមូលដ្ឋានថ្នាក់ក្រោមជាតិ ទិន្នន័យជំរឿន អង្គេត CAMSTAT ជាដើម៕