2024-04-30 20:54
351

ភ្នំពេញ៖ នារសៀល ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា អាប់ឌុល ម៉ាទីន យាងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានយាងមកកាន់ប្រទេសកម្ពុជា កាលពីរាត្រី ថ្ងៃចន្ទទី២៩ ខែមេសា ឆ្នាំ២០២៤។
ការយាងធ្វើមាតុភូមិនិវត្តន៍ ព្រះចៅស៊ុលតង់ និងព្រះរាបុត្រ ទៅកាន់ប្រទេសវិញ បន្ទាប់ពីព្រះអង្គបានសោយព្រះក្រយាព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣
នៅក្នុងឱកាស នៃការថ្វាយព្រះរាជដំណើរ របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារ  សា ធា រណៈ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង កងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕