ស្វាយរៀង៖ លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ មានតួនាទីជាប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ត្រូវបានស្ត្រីជាប្រពន្ធតូចចិត្តស្អិតទ្រូអត់ទ្រនូវទង្វើដ៏ឃោរឃៅរបស់ប្តីលែងបានក៏ដាច់ចិត្តដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍ក្រោលគោដោយចោទប្រកាន់ករណី «ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ»។
រឿងរ៉ាវអាស្រូវរបស់ លោកប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប្រើប្រាស់អំពើហិង្សា និងធ្វើទារុណកម្មលើស្ត្រីជាប្រពន្ធត្រូវបែកធ្លាយលើបណ្តាញសង្គមយ៉ាងក្រើក ដោយសារតែប្រពន្ធទ្រាំលេងបាននូវទង្វើដ៏សាហាវវាយដំលើរូបរាង្គកាយនាងស្ទើររាល់យប់ ក្រោយត្រឡប់មកពីដើរផឹកស៊ី ស្រីញីអូនបងសប្បាយក្រៅផ្ទះជាមួយមិត្តភ័ក្រម្តងៗ មកដល់ផ្ទះតែងតែរករឿងវាយតប់ប្រពន្ធបណ្ដាលឱ្យមានរបួសជំាពេញខ្លួនប្រាណ។
យោងតាមពាក្យបណ្ដឹងរបស់ ស្ត្រីឈ្មោះ រ៉ារី វណ្ណិច រស់នៅភូមិព្រៃរំដួល ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដាក់ចូលប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានប្តឹងចោទប្រកាន់ប្តីរបស់ខ្លួន មានឈ្មោះ សាន់ សុធាវុធ ជាប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ពីបទ៖ «ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ»។
ក្នុងពាក្យបណ្តឹងបានរៀបរាបថា៖ លោក សាន់ សុធាវុធ ដែលជាប្តីរបស់នាងតែងតែដើរផឹកស៊ីស្ទើរាល់ថ្ងៃពេលមកដល់ផ្ទះរករឿងជេបញ្ចោ ពេលខ្លះវាយ ទាត់ ធាក់ ហើយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១និង៣០នាទីបានជេរបញ្ចោ វាយដំ ទាត់ធាក់ ចាប់បោចសក់ យកទៅបោកនឹងគ្រែ និងបានរំដោះខ្លួនរួចពីក្រញាំដៃបុរសជាប្តីរត់ចុះមកក្រោមផ្ទះ ប៉ុន្តែលោកប្តីចិត្តអប្រិយបានតាមចាប់បោចសក់អូលតាមកាំជណ្តើរឡើងលើផ្ទះវិញយ៉ាងសាហាវព្រៃផ្សៃបំផុត ហើយក៏មានបុគ្គលពេទ្យម្នាក់បានមកជួយហាមឃាត់។
តាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា ស្នើឱ្យសមត្ថកិច្ច និងស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់តឹងរឹងបំផុតចំពោះបុរសជាប្ដីចិត្តឃោរឃៅ សុំលែងលះ ស្នើសុំសិទ្ធិមេបាលើកូនៗ និងបែងចែកទ្រព្យសម្បត្តិជា២ព្រោះគាត់អស់ចិត្តលែងទ្រាំរស់នៅជាមួយប្តីលេងបានទៀតហើយ។
បើតាមការបញ្ជាក់សំណុំរឿងអំពើហិង្សាដែលបង្កឡើងដោយលោក សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល វាយដំច្រំធាក់ និងធ្វើទារុណកម្មលើប្រពន្ធនេះ កំពុងស្ថិតក្នុងនិតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ គឺបានដល់ដៃមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
តាមការបង្ហោះលើបណ្តាញសង្គមរបស់ស្ត្រីជាប្រពន្ធរងគ្រោះបានសរសេរថា៖ មិនដឹងចិត្តអ្នកសាងពីអ្វីបានជាឃោរឃៅម៉្លេះវាយដំច្រំធាក់ប្រពន្ធស្ទើរដាច់ខ្យល់ ខ្លួនជាគ្រូពេទ្យ តែដើរលេងផឹកស៊ីយប់ស្ទើររាល់ថ្ងៃ មកដល់ផ្ទះជេរម្រាយវាយដំប្រពន្ធ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ យប់ម៉ោង១១ មានទូរសព្ទពីបុគ្គលិកម្នាក់ បានប្រាប់ថា «ប្រពន្ធលោកប្រធានប្រាប់ប្រពន្ធខ្ញុំ កុំឱ្យខ្ញុំនាំលោកប្រធានដើរផឹក សូមលោកប្រធានប្រដៅប្រពន្ធលោកប្រធានផង ខ្ញុំមិនបាននាំលោកប្រធានដើរផឹកទេ» គ្រាន់តែឮគេប្រាប់ភ្លាមៗ លោក សាន់ សុធាវុធ បានវាយប្រពន្ធយ៉ាងឃោរឃៅមកជេរម្តាយដៀលត្មេះតែម្តង ឯបុគ្គលិកម្នាក់នោះបានបន្តថា «ខ្ញុំកុហកលោកប្រធានថាមិននិយាយអីជាមួយប្រពន្ធគាត់ទេ តែលោកប្រធានដ៏ឃោរឃៅនៅតែមិនជឿ រហូតដល់ប្រើហឹង្សាលើនាងយ៉ាងព្រៃផ្សៃ បុគ្គលរូបនេះមិនស័ក្តិសមជាគ្រួពេទ្យឡើយ»។
លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដែលរងការចោទប្រកាន់ពីប្រពន្ធពាក់ព័ន្ធអំពើហិង្សា អង្គភាពយើងមិនអាចទំនាក់ទំនងសុំការបកស្រាយបានឡើយ។ អង្គភាពយើងរងចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធស្របតាមច្បាប់ស្តីពី របបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគ្រប់ម៉ោងពេលវេលា៕